ខេត្តមណ្ឌលគិរី៖ ថ្ងៃទី២ខែឧសភាឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីសហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលស្រុកកែវសីមា និងប៉ុស្តិ៍រដ្ឋបាលឃុំស្រែឈូក បានចុះបង្ក្រាបបទល្មើសព្រៃឈើចាប់បានគោយន្តកែច្នៃចំនួន១គ្រឿង, ឡានសាំយ៉ុងកែច្នៃចំនួន២គ្រឿងនៅចំណុចភូមិទុង ឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ប្រតិបត្តិការចុះបង្រ្កាបនេះគឺមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងបទបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ត្រី មុី អាន ស្នងការង ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី ដឹកនាំកម្លាំងផ្ទាល់លោកវរៈសេនីយ៍ត្រី រិទ្ធី វង្ស នាយរងការិយាល័យ ប្រឆាំងសេដ្ឋកិច្ច។
វត្ថុតាងទាំងអស់ត្រូវបាន កងកម្លាំងនគរបាលបានប្រគល់ទៅអោយជំនាញ បរិស្ថានស្នាក់ការដើមចំបក់ យកទៅរក្សាទុក នឹងបន្តសន្តិវិធីតាមច្បាប់។
ប្រតិបត្តិការចុះបង្រ្កាបបទល្មើសព្រៃឈើខាងលើនេះត្រូវប្រជាពលរដ្ឋនៅភូមិខ្ទុង់ឃុំស្រែឈូក ស្រុកកែវសីមាថ្លែងអំណរគុណដល់ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខាស្នងការនគរបាលខេត្តមណ្ឌលគិរីនិងមន្រ្តីនគរបាលទាំងអស់ដែលបានចុះមកបង្ក្រាបបទល្មើសព្រៃឈើ ទាន់ពេលវេលា។ប្រជាពលរដ្ឋនៅភូមិខាងលើ ក៏សូមថ្លែងអំណរគុណនិងកោតសរសើរចំពោះ កម្លាំងនគរបាលដែលបានចុះទៅបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិឃុំពួកគាត់។ខណៈនេះកងកម្លាំងនគរបាលក៏ នានប្រកាសជាជំហរជូនប្រជាពលរដ្ឋថា បើសិនជាមានបទល្មើសណាមួយចូលកាប់បំផ្លាញព្រៃឈើឬមានការដឹកជញ្ជូនឈើសូមឱ្យបងប្អូន ជួយផ្ដល់ព័ត៌មានទៅដល់អាជ្ញាធរប៉ុស្តិ៍មូលដ្ឋាន ឬអធិការដ្ថានភ្លាម ហើយ សូមបងប្អូនប្រជាពលរដ្ឋយើងរកស៊ីកុំកាប់បំផ្លាញព្រៃឈើនិងត្រូវតែនាំគ្នារកស៊ី ធ្វើស្រែ ធ្វើចំការនិងប្រកបមុខរបរណា ដែលសុចរិតវិញ៕
No comments:
Post a Comment