តើចែស្រី មេឈ្មួញដឹកជញ្ជូនឈើ នឹងឡានសាំយ៉ុង តាំងពីស្រុកចិត្របុរីរហូតដល់ស្រុកឆ្លូង សមត្ថកិច្ចមិនហ៊ានបង្ក្រាប ឬមួយក៏ចែស្រីនេះ ខ្សែសមត្ថកិច្ចដែរ បានជាអស់លោកមិនបង្ក្រាប - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

  

Thursday, September 2, 2021

demo-image

តើចែស្រី មេឈ្មួញដឹកជញ្ជូនឈើ នឹងឡានសាំយ៉ុង តាំងពីស្រុកចិត្របុរីរហូតដល់ស្រុកឆ្លូង សមត្ថកិច្ចមិនហ៊ានបង្ក្រាប ឬមួយក៏ចែស្រីនេះ ខ្សែសមត្ថកិច្ចដែរ បានជាអស់លោកមិនបង្ក្រាប

45a69982-d908-48e5-9542-23c55af1c08f

ខេត្តក្រចេះ នៅព្រឹកថ្ងៃទី 2 ខែ កញ្ញា ឆ្នាំ 2021 ត្រង់ចំណុចវត្តប្រាសាទប្រាំ ស្ថិតនៅក្នុងភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ មេឈ្មួញឈ្មោះចែស្រី រស់នៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ បានដឹកជញ្ជូនឈើ នឹងឡានសាំយ៉ុង ពណ៌ស ចេញពីចំណុចភូមិស្រែស្បូវ ឃុំរលួស ស្រុកចិត្របុរីតាមដងផ្លូវជាតិលេខ 7 ស្រាប់តែមកដល់ចំណុច វត្តប្រាសាទប្រាំ ស្ថិតនៅក្នុងភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ក្រុមការងារបាន ទៅថតផ្តិតយករូបភាព នឹងធ្វើការឡាយផ្ទាល់ ចេញពីចំណុចនោះ ហើយនិងបានទំនាក់ទំនងទៅ សមត្ថកិច្ច ឲ្យជួយធ្វើការបង្ក្រាប ស្រាប់តែផ្ទុយទៅវិញ បានត្រឹមតែសមត្ថកិច្ច តេមកឲ្យមេឈ្មួញឈ្មោះចែស្រី មកធ្វើការសម្របសម្រួល ជាមួយក្រុមអ្នកសារព័ត៌មានទៅវិញ 


នេះហើយមហាជនបានដាក់សំណួរសួរទៅសមត្ថកិច្ច ឬជំនាញពាក់ព័ន្ធ ថាសូម្បីតែអ្នកសារព័ត៌មាន មាន រូបភាព នឹងធ្វើការឡាយ ផ្ទាល់ រាយការណ៍ជូនអស់លោក ឲ្យធ្វើការបង្ក្រាប កន្ទុយទៅវិញ អស់លោកបានតេអោយមេឈ្មួញ ឈ្មោះស្រី នៅភូមិឃុំដូចខាងលើនេះ ឱ្យមកធ្វើការសម្របសម្រួល ជាមួយអ្នកសារព័ត៌មានទៅវិញ។


 ចំណែកខ្ញុំឈិនម៉ៅចាងហ្វាង  គេហទំព័របណ្ដាញព័ត៌មានថ្មី បានបដិសេធយ៉ាងខ្លាំង ជាមួយនឹងមេឈ្មួញឈើនោះថា ខ្ញុំមិនមែនចង់បានលុយអ្នកនោះទេ ព្រោះខ្ញុំអ្នកសារព័ត៌មាន បានត្រឹមតែម៉ារាយការណ៍ជូនទៅសមត្ថកិច្ច ឬជំនាញពាក់ព័ន្ធនៅក្នុងខេត្តក្រចេះ ឲ្យជួយធ្វើការបង្ក្រាបនិងទប់ស្កាត់ ចំណែកលុយកាក់ ខ្ញុំមិនទទួលពីអ្នកដាច់ខាត ព្រោះខ្ញុំ ស្អប់ខ្ពើមនិងភាពអំពើពុករលួយ និងឃុបឃិត ជាមួយក្រុមឈ្មួញណាស់ ប្រជាពលរដ្ឋនៅចំណុចនោះ រិះគន់ទៅដល់សមត្ថកិច្ច ហើយសរសើរទៅលើអ្នកសារព័ត៌មានថា ទោះបីមានការហត់នឿយ ឬពិបាកវេទនា ក្រុមឈ្មួញជេស្ដី ប្រមាថយ៉ាងណាក៏ដោយ នៅតែពួកគាត់តស៊ូទៅ ថតរូបភាព នឹងធ្វើការ ឡាយផ្ទាល់អំពីសកម្មភាព ក្រុមឈ្មួញដឹកបទល្មើសព្រៃឈើ បានចំណែកសមត្ថកិច្ច នៅតាមដងផ្លូវជាតិ តាំងពីស្រុកចិត្របុរីរហូតដល់ស្រុកឆ្លូង គាត់ធ្វើមើលមិនឃើញទៅវិញ ។

រាល់ពេលប្រជុំ ឯកឧត្តមវ៉ាថន គណៈអភិបាលនៃគណៈអភិបាលខេត្តក្រចះ បានដាក់បទបញ្ជា ទៅតាមបណ្ដាស្រុក និងសមត្ថកិច្ចនៅតាមដងផ្លូវ ឲ្យធ្វើការបង្ក្រាបបទល្មើសព្រៃឈើ និងយកចិត្តទុកដាក់ សហការជាមួយអ្នកសារព័ត៌មាន ដែលគាត់ខំជូនព័ត៌មាន ឲ្យសមត្ថកិច្ចបានដឹង សហការជាមួយប្រជាពលរដ្ឋ និងដាក់ភ្នាក់ងារតាមគោលដៅ ចាំបង្ក្រាបបទល្មើសព្រៃឈើ ឲ្យខានតែបាន ។


 កន្ទុយទៅវិញ បទបញ្ជារបស់ឯកឧត្តមនៃគណៈអភិបាលខេត្តក្រចេះ សមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធ មិនដែលយកចិត្តទុកដាក់ ឬយកភ្នែកមើល ត្រចៀកស្ដាប់ ប្រសាសន៍របស់ឯកឧត្តម អភិបាលខេត្តនោះទេ ព្រោះសព្វថ្ងៃនេះ ពួកគាត់ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើឯកសារភូតភរកុហក ឯកឧត្តមអភិបាលខេត្តថាគ្មានបទល្មើសព្រៃឈើទេក្នុងខេត្តក្រចេះនេះ ។



ជាចុងក្រោយ ប្រជាពលរដ្ឋ និងបងប្អូនអ្នកសារព័ត៌មាន សុំស្នើសុំដល់ឯកឧត្តមអភិបាលខេត្តក្រចេះ ជួយមានចំណាត់ការ និងប្រធានការ ទៅដល់មន្ត្រី ឬសមត្ថកិច្ចពាក់ព័ន្ធ នៅតាមដងផ្លូវ ផងចុះ 

បើឯកឧត្តមអភិបាលខេត្ត លោកមិនដាក់បទបញ្ជា ឬរឹតបន្តឹងដល់ សមត្ថកិច្ចនិងជំនាញពាក់ព័ន្ធ នៅតាមដងផ្លូវនោះទេ ប្រាកដជាព្រៃឈើរលាយ អស់ហើយ ពិតជាក្មេងសាររក្រោយ មិនបានស្គាល់ថាឈើនោះ ជាឈើអ្វីនោះទេ ។

b8ece127-89d5-42ab-8dc5-7d87dc5913f2

1362d94a-495c-4132-9b4e-a3654e1cb4d7

5b672450-328a-4b33-ab44-64809c8079c4

38dad9a5-cc6c-492d-94ae-43da6a2006a3

72ad2a9f-3d8f-47e3-8c63-1630f89b7f3f

e0f7a19e-5840-455c-b0d3-33a2d71b4f14

da6d067a-7b82-4a96-9b12-4605336e629e

e404251f-637a-4078-b80d-42de05229913

 

No comments:

Post a Comment

Pages