លោកស្រី អៀង ចាន់ឌី ថ្លែងអំណរគុណដល់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដែលបានអនុញ្ញាតអោយលោកស្រីដែលតំណាងអោយលោកជំទាវ ហ៊ុន ស៊ីណាត បានចូលជួបពិភាក្សា - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, November 11, 2021

លោកស្រី អៀង ចាន់ឌី ថ្លែងអំណរគុណដល់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដែលបានអនុញ្ញាតអោយលោកស្រីដែលតំណាងអោយលោកជំទាវ ហ៊ុន ស៊ីណាត បានចូលជួបពិភាក្សា

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី 11 ខែ 11 ឆ្នាំ 2021 លោកស្រី អៀង ចាន់ឌី សូមគោរព និងថ្លែងអំណរគុណ ដល់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដែលបានមានការអនុញ្ញាត ឲ្យលោកស្រី អៀង ចាន់ឌី ត្រូវជាអ្នកតំណាង ឲ្យលោកជំទាវហ៊ុនស៊ីណាត បានចូលជួបពិភាក្សាជាច្រើន ។


ហើយនៅពេលនោះផងដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្ត មណ្ឌលគិរី សូមគោរព និងថ្លែងអំណរគុណ ដល់លោកជំទាវ ហ៊ុន ស៊ីណាត ពីចម្ងាយ និងសូមគោរពជូនពរ ដល់លោកជំទាវ ហ៊ុន ស៊ីណាត សូមមានសុខភាពល្អ បរិបូណ៌ មាំមួន នឹងឈ្នះអស់មានសត្រូវ គ្រប់ទិសទី ។


លោកស្រី អៀង ចាន់ឌី ដែលជាអ្នកតំណាងឲ្យ លោកជំទាវ ហ៊ុន ស៊ីណាត បានចូលជួបសំណេះសំណាលជាមួយឯកឧត្តមអភិបាលខេត្ត តាមពាក្យផ្ដែផ្ដាំរបស់លោកជំទាវ ដោយជួយសួរសុខទុក្ខ ឯកឧត្តម ថង សាវុន ជំនួសលោកជំទាវ ហ៊ុនស៊ីណាត ផងដែរ ។


ជាមួយគ្នានោះដែរ លោកស្រី អៀង ចាន់ឌី សូមគោរពជូនពរដល់ឯកឧត្តម អភិបាលខេត្ត មណ្ឌលគិរី រួមទាំងក្រុមគ្រួសារ សូមឱ្យក្មួយមានសុខភាពល្អបរិបូណ៌ សុខភាពមាំមួន នឹងឈ្នះអស់មារសត្រូវគ្រប់ទិសទី ទៅដល់ទីណា ឱ្យជួបតែសេចក្ដីសុខ និងសេចក្ដីចម្រើន គ្រប់ភារកិច្ច ។


ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏បានលើកឡើងថា នៅខេត្តមណ្ឌលគិរី មានមន្ត្រីខិលខូចមួយចំនួន កំពុងតែធ្វើបាបជនជាតិដើមភាគតិច ដោយទៅរំលោភសិទ្ធិយកដីរបស់ជនជាតិដើមភាគតិចទាំងនោះ ប៉ុន្តែឯកឧត្តមកំពុងតែស្រាវជ្រាវ រកមន្ត្រីណាដែលពាក់ព័ន្ធ រឿងយកដីរាស្ត្រ និងដីប្រជាពលរដ្ឋ ជនជាតិដើមភាគតិច នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ដោយ ឯកឧត្តមមិនបណ្តោយអោយមានមន្ត្រីខិលខូចធ្វើបាបរាស្ត្រនោះទេ។






 

No comments:

Post a Comment

Pages