ខេត្តមណ្ឌលគិរី៖ប្រជាពលរដ្ឋនៅចំណុចភូមិខ្តុល ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានសាទរចំពោះកម្លាំងសមត្ថកិច្ច ចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើបានទាន់ពេលវេលា ។ការសាទររបស់ប្រជាពលរដ្ឋខាងលើខណៈដែលកងកម្លាំងម្រុះរួមមាន កម្លាំងរាជអាវុធហត្ថខស្នាក់761និងកំលាំងប៉ូលីស សេដ្ឋកិច្ចស្នងការខេត្តមណ្ឌលគីរី រួមសហការជាមួយ កម្លាំងបញ្ជាការអាវុធហត្ថស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្រែឈូក រួមទាំងនាយសង្កាត់រដ្ឋបាលព្រៃឈើ ឃុំចុងផ្លាស់ ស្រុកកែវសីមា ក្រោមបទបញ្ជាផ្ទាល់ ពីឯកឧត្តមឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការអាវុធហត្ថខេត្ត មណ្ឌលគិរី និងមានការចង្អុល់បង្ហាញ របស់ឯកឧត្តមថងសាវុន អភិបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកអនុសេនីយ៍ឯកជាវណ្ណៈ ប្រធានទិសអាវុធហត្ថខេត្តមណ្ឌលគិរី និងឧត្តមសេនីយ៍ឯកទ្រីស៊ាងហ៊ុច បញ្ជាការរង ស្រុកកែវសីមា បានប្រតិបត្តិការបង្រ្កាបបទព្រៃឈើក្នុងភូមិសាស្រ្តរបស់ពួកគាត់បានទាន់ពេលវេលា។
ប្រជាពលរដ្ឋនៅចំណុចភូមិខ្តុល និងអាជ្ញាធរភូមិ រួមទាំងកម្លាំងប្រជាការពារ សូមថ្លែងអំណរគុណដល់ឯកឧត្តម អភិបាលខេត្ត មណ្ឌលគិរី និងឯកឧត្តមមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី កងកម្លាំង គ្រប់ស្ថាប័នដែលចុះបង្ក្រាបបទល្មើសព្រៃឈើ ប្រភេទលេខ 2 នៅចំណុចភូមិ ខ្ទុលនេះ។ពួកគាត់បន្តថា កន្លងមក ពួកគាត់មិនដែលមានឃើញសមត្ថកិច្ចឬជំនាញណាចុះមកបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចខាងលើនោះទេ ឃើញមន្ត្រីយោធាតែប៉ុណ្ណោះដូច្នេះហើយបានជាពួកគាត់សុំសរសើរដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចុះមកអនុវត្តច្បាប់ នៅត្រង់ចំណុចដូចខាងលើនេះ។ហើយកន្លងមក តែងតែមានក្រុមឈ្មួញអ្នកមានអំណាច មកលួចអារឈើពួកគាត់ដែលទុកធ្វើផ្ទះបន្តិចបន្តួច អស់ទៅហើយ ពួកគាត់បានលើកបន្តថែមទៀតថា ទោះបីយ៉ាងណាក៏ដោយក៏គាត់សុំសរសើរដែលមានភាពតស៊ូស្អិតរមួត ហាលភ្លៀងហាលខ្យល់យ៉ាងណាក៏ដោយក៏កម្លាំងចុះមកអន្តរាគមន៍និងអនុវត្តច្បាប់មិនរាថយនោះទេ នៅពេលនោះពួកគាត់សូមជូនពរដល់សមត្ថកិច្ច ដែលបានចុះមកអនុវត្តច្បាប់និងធ្វើការបង្ក្រាបបទល្មើសព្រៃឈើទាន់ពេលវេលា ៕
No comments:
Post a Comment