(ខេត្តក្រចេះ) ថ្ងៃទី 13 ខែ 10 ឆ្នាំ2021
ប្រជាពលរដ្ឋ រិះគន់ទៅដល់សមត្ថកិច្ច តាំងពីស្រុកសំបូរ រហូតដល់ក្រុងខេត្តក្រចេះ ថាមិនហ៊ានបង្ក្រាប មេឈ្មួញដឹកជញ្ជូនឈើ ឈ្មោះលោកគុណតូច នោះទេ ជាក់ស្ដែង រៀងរាល់ថ្ងៃ ទោះបីលោកគុណតូច ដឹកជញ្ជូនបទល្មើសព្រៃឈើ ចេញពីស្រុកសំបូរ ឆ្លងកាត់តាមក្រុងក្រចេះ ឆ្ពោះមកផ្លូវជាតិ លេខ 73 និងបន្តទៅខេត្តត្បូងឃ្មុំ ក៏មិនដែលអ្នកណាហ៊ានធ្វើការបង្ក្រាប ឬសមត្ថកិច្ច កងកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ពិសេសជាងគេគឺ ប្រធានស្នាក់ការ សន្តិសុខ 7010 . 708 និងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ និងមានសង្កាត់រដ្ឋបាលព្រៃឈើជាច្រើន និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀតផង ដែលកំពុងឈរជើងនៅ ផ្លូវជាតិលេខ 7 ឆ្ពេាះមកផ្លូវជាតិលេខ 73 តាមមាត់ទន្លេ
ផ្ទុយទៅវិញ លោកសមត្ថកិច្ចនៅតាមដងផ្លូវ និងជំនាញពាក់ព័ន្ធ មិនហ៊ានធ្វើការបង្ក្រាបលោកគុណតូច ព្រោះដោយសារលោកគុណតូច ជាឆ្នាំងបាយ របស់សមត្ថកិច្ច អស់ទៅហើយ ។
យោងតាមប្រភពពីសមត្ថកិច្ច ដែលនៅតាមដងផ្លូវនោះសុំមិនបញ្ចេញឈ្មោះ ថារាល់សកម្មភាពលោកគុណតូចដឹកជញ្ជូន អនុផលបទល្មើសព្រៃឈើ ចេញតាំងពីស្រុកសំបូរ រហូតដល់ខេត្តត្បូងឃ្មុំ បានយ៉ាងរលូននេះ ដោយសារលោកគុណតូច បានមីសេកលេខទៅឱ្យសមត្ថកិច្ច គ្រប់ជំនាញអស់ហើយ បង់ខែ ឬបងជើងអស់ហើយ
យោងតាមប្រភពនិងសមត្ថកិច្ច រួមផ្សំនិងក្រុមការងារបណ្ដាញព័ត៌មានថ្មី បានជាប់ផ្តិតយករូបភាព សកម្មភាពឡានលោកគុណតូច ដឹកជញ្ជូនបទល្មើសព្រៃឈើនេះ លោកគុណតូចប្រើឡាន ប្រភេទសាំយ៉ុង ពីរគ្រឿង នឹងឡានបាឡែនពណ៌ស្ករមួយគ្រឿង សម្រាប់បិទគូទ ឡានសាំយ៉ុងរបស់លោកគុណតូចនោះ ឡានមួយគ្រឿងពណ៌សំបកឪឡឹក នឹងឡានមួយគ្រឿងទៀតពណ៌ស
ចំណែកលោកគុណតូច មិនដែលញញើតខ្លាចនឹងអ្នកណានោះទេ ជាចុងក្រោយ សូមសំណូមពរដល់ឯកឧត្តមនៃគណៈអភិបាលខេត្ត ក្រចេះ និងឯកឧត្តមស្នងការនគរបាលខេត្តក្រចេះ រួមទាំងនាយផ្នែកឬប្រធានមន្ទីរ កសិកម្ម រុក្ខប្រមាញ់និងនេសាទ ជួយ មានវិធានការ ទៅដល់មេឈ្មួញឈ្មោះលោកគុណតូចផងទាន ។
No comments:
Post a Comment