ខេត្តក្រចេះ ជាក់ស្ដែង យប់ថ្ងៃទី 20 ខែមេសា ឆ្នាំ 2022 មានបន្ត្រីសាលាស្រុក មួយរូបបានចេញមុខរត់ការឈើ ចេញពីភូមិ 105 យកមកស្តុកទុកនៅភូមិច្រវា ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ មន្ត្រីសាលាស្រុកមួយរូបគេបានឲ្យស្គាល់ឈ្មោះថា លោកញ៉ែមផូត ជាមន្ត្រីសាលាស្រុក នឹងមានអ្នកធំម្នាក់ នៅក្នុងសាលាស្រុកចិត្របុរី អ្នកនៅពីក្រោយខ្នងផងដែរ ចំណែកមេឈ្មួញឈើដុះស្លែនោះ ឈ្មោះលោកតាក សព្វថ្ងៃមានទីលំនៅ នៅចំណុចភូមិទួល ចំណុះឱ្យភូមិច្រវ៉ាក្រោម ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ លោកតាក់ជាមេឈ្មួញឈើមួយរូបនេះ ទោះបីយកឈើមកគទុកនៅក្នុងផ្ទះ បន្តលក់ទៅឱ្យលោកថាន ជាមេឈ្មួញដ៏សកម្មម្នាក់នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ យ៉ាងអនាធិបតេយ្យយ៉ាងណាក៏ដោយ ក៏គ្មានមន្ត្រីណា ចុះទៅមើលទេបើចុះទៅមើល បានត្រឹមតែមកឈរនៅមុខផ្ទះតែប៉ុណ្ណោះ មិនហ៊ាននឹងបង្រ្កាបមេឈ្មួញដុះស្លែ ឈ្មោះលោកតាកនោះទេ ព្រោះដោយសារលោកតាក មានមន្ត្រីសាលាស្រុកដូចជាលោកញ៉ែមផូត ដែលជាមន្ត្រីគ្រាប់ល្ពៅរូបនេះ កំពុងតែយកកិត្តិយស យកមកប្រើរកស៊ីបទល្មើស និងកាងបទល្មើសព្រៃឈើនិងមានអ្នកធំពីក្រោយខ្នងទៀត ។
រាល់សកម្មភាពលោកតាក់ដឹកជញ្ជូនឈើ ចេញពីព្រៃដែនជម្រកភ្នំព្រិច ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី បន្តដឹកជញ្ជូនយកមកភូមិ 105 ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ រាងរាល់យប់តែម្ដងដូច្នេះហើយ បានជាប្រជាពលរដ្ឋកំពុងតែមានការរិះគន់ទៅលើមន្ត្រីសាលាស្រុកចិត្របុរី គឺលោកញ៉ែមផូតថាបើនៅតែបណ្ដែតបណ្ដោយឲ្យមន្ត្រីសាលាស្រុករូបនេះ យកអំណាចខ្លួនឯងមកប្រើ ផ្ទុយនឹងច្បាប់រាជរដ្ឋាភិបាលហាមឃាត់ អំពីសកម្មភាពបទល្មើសព្រៃឈើនេះ ប្រាកដជាខូចដល់អ្នកនៅធ្វើការ ក្នុងសាលាស្រុកចិត្របុរី ល្អៗអស់ហើយ ដូច្នេះហើយ ប្រជាពលរដ្ឋសុំសំណូមពរ ដល់សមត្ថកិច្ច ពិសេសជាងគេគឺឯកឧត្តមនៃគណៈអភិបាលខេត្តក្រចេះ លោកវ៉ាថន និងលោកអភិបាលស្រុកចិត្របុរី ជួយចុះសាវជ្រាវ លោកញ៉ែមថូតផងចុះទាន ។
ឯកចំណែកលោកតាកកំពុងតែយកអំនួតអួត មិនខ្លាចអ្នកណាទេ
ជាក់ស្ដែងថ្ងៃមួយ លោកតាកបានគំរាមមកលើអ្នកកាសែត នៅចំណុច ភូមិសណ្ដាយ ចំណុះឱ្យភូមិទ្រៀប ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះ បើមានអ្នកសារព័ត៌មានណាហ៊ានចូលទៅផ្តិតយករូបភាព នៅត្រង់សាលារៀនសណ្ដាយ ទល់មុខផ្ទះមេភូមិទ្រាប គេត្រូវតែយកកំភ្លើងស្នប់បាញ់អ្នកសារព័ត៌មាននោះភ្លាម ព្រោះដោយសារ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី គេសម្អាងលោកចាប់កុសល ជាប្រធានយោធាគ3 នៅពីក្រោយខ្នងហើយលោកតាក់យកលុយទៅឲ្យ លោកចាបកុសលរត់ការម៉ាស៊ីន 1 គ្រឿង ចំនួន7លានរៀល នេះហើយបានលោកតាក មិនដែលចេះខ្លាច ញញើតនិងអ្នកណា
ព្រោះនៅខាងមណ្ឌលគិរី លោកតាក់អាងប្រធានយោធា គ3ប្រចាំភូមិអន្ទ្រង ឯចំណែកមកដល់ស្រុកចិត្របុរី លោកតាក់សំអាងនិងលោកញ៉ែមផូតជាមន្ត្រីសាលាស្រុក ដូច្នេះហើយ បានជាមេឈ្មួញដុះស្លែរូបនេះ មិនដែលចេះខ្លាចញញើតអ្នកណានោះទេ ជាចុងក្រោយ ប្រជាពលរដ្ឋនៅភូមិអន្ទ្រងសូមសំណូមពរដល់លោក មេបញ្ជាការ យោធាខេត្តបណ្ឌលគីរី ជួយត្រួតពិនិត្យ ទៅដល់លោកចាបកុសល់ផងចុះទានសព្វថ្ងៃនេះ លោកចាប់កុសលអាងតែខ្លួន ជាប្រធានយោធាគ3ហើយ ត្រូវជាបង ប្អូនរបស់ ឯកឧត្តមប្រធានយោធាខេត្តមណ្ឌលគិរី បានជាលោកចាប់កុសល់មិនខ្លាចអំពីច្បាប់ ថ្នាក់ជាតិបានដាក់ចេញនោះទេ រាល់ជុំវិញ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើរបស់លោកតាក់នេះ គឺមិនទាន់សុំការបំភ្លឺពីមន្ត្រីណា ឬមេឈ្មួញឈើបាននោះទេ ព្រោះលោកញ៉ែមផូតខលទូរសព្ទចូលហើយមិនលើក ចំណែកលោកតាក់ ចុចទូរស័ព្ទចូលហើយមិនលើក ឯចំណែកលោកចាបកុសល ប្រធានគ 3 យោធា នៅភូមិអន្ទ្រង បានខលទូរសព្ទទាក់ទងមិនបាន ក្រុមការងារបណ្ដាញព័ត៌មានថ្មី រងចាំធ្វើការបកស្រាយនិងបំភ្លឺ រាល់ម៉ោងធ្វើការបើរឿងនេះមិនពិត។
No comments:
Post a Comment