រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានបេីកដំណេីរការវគ្គបណ្ដុះបណ្ដាល ក្រោមអធិបតី ឯកឧត្ដម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយដ្ឋានមណ្ឌលព័ត៌មាន នៅអាគារសន្និបាតផ្សារខេស៊ី KC ស្ថិតនៅភូមិ ចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោមប្រធានបទ"សេចក្ដីរាយការណ៍ និងការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ" ដែលមានសិក្ខាកាមចូលរួម ជាអ្នកសារព័ត៌មាន និងសិស្ស និស្សិត ប្រមាណជាង ២០០នាក់។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តិទៅមានរយៈពេល ០៣ថ្ងៃ គឺថ្ងៃទី ១២,១៩,២៦ ខែមីនា ឆ្នាំ២០២២។
ឆ្លៀតក្នុងឱកាសបេីកកិច្ចស្វាគមន៍កម្មវិធីវគ្គបណ្ដុះបណ្ដាល លោក ហោ គន្ធា ប្រធានស្ថាបនិក នៃសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានលេីកឡើងថា សមាគមនឹងដេីរតួនាទីជា ភ្នែក ជាច្រមុះ របស់ក្រសួងព័ត៌មាន ដេីម្បីបង្កេីតនូវ វគ្គបណ្ដុះបណ្ដាល ផ្ដល់នូវចំណេះដឹង ជំនាញ វិជ្ជាជីវៈ ជូនអ្នកសារព័ត៌មាន និងយុវជន ដេីម្បីចូលរួមកិច្ចសង្គម លោកប្រធានសមាគម ក៏បានរំលឹកបន្ថែម នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា "អ្នកសារព័ត៌មាន កុំបំពាន អុ្នកដទៃ កុំបំភ្លៃការពិត" ក្នុងឱកាសបេីកវគ្គបណ្ដុះបណ្ដាលនេះផងដែរ។
No comments:
Post a Comment