រដ្ឋបាលខេត្តស្ទឹងត្រែង ៖ កម្ពុជាប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង បន្ថែមទៀត​ ដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណៈរដ្ឌប្រជាធិបតេយ្យប្រជាមានិតឡាវ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Sunday, March 13, 2022

រដ្ឋបាលខេត្តស្ទឹងត្រែង ៖ កម្ពុជាប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង បន្ថែមទៀត​ ដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណៈរដ្ឌប្រជាធិបតេយ្យប្រជាមានិតឡាវ

នាព្រឹក​ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២​ ​កម្ពុជាប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងជាអំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល សាធារណៈរដ្ឌប្រជាធិប តេយ្យ ប្រជាមានិតឡាវ ដែល ពិធីប្រគល់ និងទទួលនេះធ្វើឡើងនៅខេត្តស្ទឹងត្រែង ព្រំដែនអន្តរជាតិត្រពាំង ក្រៀលកម្ពុជា និងណងនុកខៀន ឡាវ។


ក្នុងពិធីប្រគល់ទទួលរថយន្ត ភាគីកម្ពុជាដឹកនាំដោយ

លោកជំទាវវិជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាតំណាង ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ រួមនិងអាជ្ញាធរ ខេត្តស្ទឹងត្រែង ភាគីឡាវ ដឹកនាំដោយ ឯកឧត្តម សាស្រ្តាចារ្យ បណ្ឌិត ប៊ុន ហ្វែងភូមិម៉ាឡៃស៊ីត រដ្ឋមន្រ្តីក្រសួង សុខាភិបាលឡាវ និងគណៈប្រតិភូ រួមនិងអាជ្ញាធរខេត្តចាំប៉ាសាក់។


លោកជំទាវវិជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា៖ កម្ពុជា-ឡាវ មានចំណងមិត្តភាពជាប្រពៃណី ជាបងប្អូន ដ៏ យូរអង្វែង មកហើយ និងក៏មានកិច្ចសហប្រតិបត្តិការ ពហុភាគី ដើម្បីនាំមកនូវសន្តិភាព មិត្តភាព សន្តិសុខ ការអភិវឌ្ឍ ប្រកបដោយចីរភាព និងផលប្រយោជន៍ ដល់ប្រជាជាតិទាំងពីរ ក៏ដូចជានៅក្នុងតំបន់។


លោកជំទាវវិជ្ជបណ្ឌិត បន្តថាឆ្នាំកន្លងទៅនេះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ធ្លាប់បានផ្តល់ជំនួយសប្បុរសធ៌មជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រធិបតេយ្យប្រជាមានិតឡាវចំនួន ០៣លើក រួចមកហើយ និងការផ្ដល់ជំនួយជាលើកទី៤ នូវរថយន្តដឹកវា៉ក់សាំងចំនួន១០គ្រឿង​ របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលនេះ គឺជាការបង្ហាញនូវការគិតគូរ អំពីសុខទុក្ខប្រកបដោយមនោសញ្ចេតនាជាបងប្អូនដែលរស់នៅជាប់ភូមិផងរបងជាមួយ និងសាមគ្គីភាពយ៉ាងជ្រាលជ្រៅរបស់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ នៅក្នុងកាលៈទេសៈ ដែលពិភពលោកទាំងមូល កំពុងជួបនឹងវិបត្តិជំងឺកូវីដ-១៩ ដែលមិនធ្លាប់មានពីមុនមក ព្រមទាំងបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាជនឡាវ ដែលរស់នៅជាប់ ព្រំដែន ជាមួយគ្នា។


លោកជំទាវវិជ្ជបណ្ឌិត បានសម្ដែងក្តីសង្ឃឹមថា ទំនាក់ទំនងល្អប្រសើរ ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនិង កាន់តែរីកចម្រើន រឹងមាំនាំមក នូវសុខដុម និងវឌ្ឍនភាព សេដ្ឋកិច្ចសង្គម ជានិរន្តរ៍ ដល់ប្រជាជាតិយើងទាំងពីរ ដើម្បីរួមចំណែកផងដែរ ដល់ ការអភិវឌ្ឍនៅក្នុងតំបន់។


ឯកឧត្តម សាស្រ្តាចារ្យ បណ្ឌិត ប៊ុន ហ្វែងភូមិម៉ាឡៃស៊ីត រដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ មានប្រសាសន៍ លើកឡើងថា៖ ក្នុងនាម រដ្ឋាភិបាល និងប្រជាជនឡាវ លោក បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ផ្ដល់ជំនួយដ៏មានតម្លៃនេះ។


ឯកឧត្តមបន្តថា៖ ទោះបីជាប្រទេសកម្ពុជាទទួលរងនូវ ការរីក រាលដាលនៃជំងឺកូវីដ-១៩ ដូចគ្នា តែរាជរដ្ឋាភិបាលកម្ពុជា បានបែងចែកជំនួយដ៏មានតម្លៃ មកដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលជំនួយនេះ បានបង្ហាញអំពីទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ។​ ជំនួយទាំងនេះជាផ្នែកមួយដ៏សំខាន់ នៅក្នុងការចូលរួមទប់ស្កាត់ ជំងឺកូវីដ-១៩ ដែលប្រទេសឡាវ កំពុងតែប្រឈមមុខនាពេលបច្ចុប្បន្នហើយ ជាពិសេស នឹងចូលរួមឱ្យការត្រឡប់មកវិញនូវការរស់នៅ ជាធម្មតា ប្រក្រតីភាព ឡើងវិញ ក៏ដូចជាការស្ដារ សេដ្ឋកិច្ចឡើងវិញផងដែរ៕






 

No comments:

Post a Comment

Pages