រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យចំនួន ០១ភូមិ គឺភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, March 31, 2022

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យចំនួន ០១ភូមិ គឺភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល

ខេត្តកណ្តាល)៖ ក្បាលដីចំនួន ៨៩១ក្បាលដី ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យជូនប្រជាពលរដ្ឋស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២។ 


លោក​ ទៀង កុស្សារៈ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់​ខេត្តកណ្តាល បាន​អំពាវនាវដល់ប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិបឹងលើសូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត​ទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពល់រដ្ឋដែលមានដីក្នុងភូមិខាងមកពិនិត្យអោយបានគ្រប់ៗគ្នា។ 


លោកបន្តថា៖ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យមាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុងភូមិបឹងលើនាពេលនេះគឺមាន​រយៈពេល ១៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី ២៩ ខែមីនាដល់​ថ្ងៃទី ១២ ខែមេសា ឆ្នាំ​២០២២ ដោយគិតបញ្ចូល​ទាំង​ថ្ងៃ​ឈប់សម្រាក​ផងដែរ​។​ 


លោកបានបន្ថែមថា៖ ក្នុងពេល១៥ថ្ងៃនេះ​ជា​ការកំណត់​ចុងក្រោយ​សម្រាប់​អ្នកកាន់កាប់​ដី​និង​អង្គភាព​ពាក់ព័ន្ធ​មក​ពិនិត្យ​ទិន្នន័យ​ដើម្បី​បញ្ជាក់ថា​ទិន្នន័យ​ក្បាលដី​របស់បងប្អូន ពិតជា​ត្រឹមត្រូវដែររឺទេប្រសិនបើ​មាន​កំហុសឆ្គង​ដោយ​ប្រការ​ណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ​ភេទ ទំហំ​ដី​និង ប្រភេទ​ទ្រព្យ​ជាដើម​នោះ​ម្ចាស់​ដី​ត្រូវធ្វើ​ការស្នើសុំ​កែតម្រូវ​ក្នុងកំឡុងពេល​១៥​នេះ ក្រោយពី​ការបិទ​ផ្សាយ​នេះ​ចប់​ជា​ស្ថាពរ អ្នកកាន់កាប់​ដី​និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​មិនអាច​តវ៉ា​បាន​ទៀត​ឡើយ​។ អាស្រ័យហេតុនេះ​ក្រោយពេល​១៥ ថ្ងៃ​នៃ​ការបិទ​ផ្សាយ​ត្រូវបាន​បញ្ចប់ ក្រុមការងារ​ដែល​ប្រចាំការ​នៅ​ទីនោះ​សូម​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ជាពិសេស​លោក​មេភូមិ​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា។ 


ថ្លែងក្នុងពិធីនោះដែរលោក មាន ដាវីន អភិបាលរងស្រុកកោះធំ បានមានប្រសាសន៍ថា៖ ការបិទផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​ក្នុងការចុះបញ្ជីដីធ្លី ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់ជាដើម។ 


លោកអភិបាលរងស្រុក បានសំណូមពរដល់អជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងតំបន់នេះ ត្រូវបង្ករលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់៕







 

No comments:

Post a Comment

Pages