ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញស្តាប់របាយការណ៍សាខាពន្ធដារខេត្តព្រះសីហនុ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, March 31, 2022

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញស្តាប់របាយការណ៍សាខាពន្ធដារខេត្តព្រះសីហនុ

រសៀលថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃ គណអភិបាលខេត្តព្រះសីហនុ អញ្ជើញស្តាប់របាយការណ៍សាខាពន្ធដារខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាល អភិបាលរងក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។ 


លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងារគ្រប់គ្រងចំណូលពន្ធរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២១ ដូចខាងក្រោម៖ 


នៅក្នុងឆ្នាំ២០១៩ អនុលោមតាមផែនការកំណត់ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៦៦.៩៦២,០០លានរៀល។ លទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ២០២.៣៦១,០០លានរៀល ស្មើនឹង ៣០២,២០ភាគរយនៃផែនការ។ ឆ្នាំ២០២០ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ២៥៨.២៤៩,០០លានរៀល។ លទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបាន ១៥៨.៥៦១,២៨លានរៀល ស្មើនឹង ១០០,២០ភាគរយ និងឆ្នាំ២០២១ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៧៧.៦០០,០០លានរៀល។ លទ្ធផលការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១០០.៧១៩,៤៩លានរៀល។ លទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១០០.៧១៩,៤៩ លានរៀល ស្មើនឹង១២៩,៧៩ភាគរយ។   


លោកបានបន្តថា ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២២ សាខាពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១៩.៦០៧,៣៩ លានរៀល (ប្រមាណជា ៤,៩០លានដុល្លា) ស្មើនឹង១៨,៨៧ភាគរយ នៃផែនការឆ្នាំ២០២២ មានចំនួន ១០៣.៨៨៦,០០លានរៀល (ប្រមាណជា ២៥,៩៧លានដុល្លា) ក្នុងនោះចំណូលថវិកាថ្នាក់ជាតិប្រមូលបានចំនួន ៤.៣៥៤,៨២លានរៀល ស្មើនឹង ១៥ភាគរយ។ ចំណូលថវិការរដ្ឋបាលថ្នាក់ក្រោមជាតិប្រមូលបានចំនួន ១៥.២៥២,៥៦លានរៀល ស្មើនឹង ២០ភាគរយ។ ចំណូលបូកបន្តរយ:ពេល២ខែ ក្នុងឆ្នាំ២០២២ មានការកើនឡើងចំនួន ៤.១៤០,៩៨លាន រៀល ស្មើនឹង ២៥,០២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ 


ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ផ្អែកលើកិច្ចប្រជុំពន្លឿនសេវានៅតាមច្រកអង្គភាពចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ទាក់ទងនឹងការផ្តល់សេវាសាធារណៈ ក៏ដូចជាសន្និបាតនៅក្រសួងមហាផ្ទៃ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើការណែនាំដល់អាជ្ញាធររាជធានីខេត្ត ត្រូវជួយគាំទ្រ និងជំរុញការកៀរគរចំណូលពន្ធដល់អង្គភាពទទួលខុសត្រូវ។ ហើយការចូលរួមស្តាប់របាយការណ៍ និងបទបង្ហាញនាពេលនេះ គឺដើម្បីរៀនសូត្រពីការងារពន្ធដារផងដែរ។ ថ្ងៃនេះយើង មកធ្វើការឈ្វេងយល់ទាក់ទងនឹងការប្រមូលពន្ធ និងរួមគ្នារិះរកវិធីធ្វើយ៉ាងណាឱ្យការប្រមូលពន្ធតាមច្បាប់កំណត់ ដើម្បីយកមកធ្វើការអភិវឌ្ឍ និងរួមគ្នាបំរើសេវាសាធារណ:ឱ្យកាន់តែមានប្រសិទ្ធភាព។ ទាក់ទងនឹងការបង់ពន្ធ ឧទាហរណ៍ ដូចជាពន្ធប្រថាប់ត្រានៅពេលដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីបានរៀបចំឯកសារបច្ចេកទេសរួច អតិថិជន នឹងមកកាន់គោលដៅបង់ពន្ធ ព្រោះបច្ចុប្បន្នការផ្តល់សេវាកាន់តែមានភាពងាយស្រួល និងទំនើបតាមប្រព័ន្ធអេឡិចត្រូនិក។   


ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា យើងបានធ្វើការប្រជុំចំនួន០៤លើករួចមកហើយ អំពីការផ្តក់សេវាសាធារណ:នៅតាមអង្គភាពច្រកចេញចូលតែមួយ។ ដោយការប្រជុំលើកដំបូងមានសេវាកកស្ទះជាង២ពាន់សេវា ហើយយើងបានខិតខំរួមគ្នាដោះស្រាយបានជាបន្តបន្ទាប់។ កិច្ចប្រជុំលើកទី២ នៅសល់សេវាកកស្ទះជាង១ពាន់សេវា លើកទី៣នៅសល់ជាង ៨០០សេវា និងលើកទី៤ នៅសល់សេវាកកស្ទះ ៣៨៣សេវា ហើយសេវាដែលនៅសល់ច្រើនជាងគេ គឺពាក់ព័ន្ធនឹងដីធ្លី ដែលចំណុចនេះយើងនឹងរកវិធីដោះស្រាយបន្តទៀត។ ម្យ៉ាងទៀតប្រសិនបើយើងផ្តល់សេវាបានទាន់ពេលវេលា ជាការលើកទឹកចិត្តសម្រាប់ការកៀរគរចំណូលរបស់យើងបានកាន់តែច្រើន។ យើងនៅមានបញ្ហាប្រឈមនៅសេសសល់មួយចំនួនទៀត ដែលត្រូវរួមគ្នាដោះស្រាយធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈរបស់យើងកាន់តែលឿន និងមានតម្លាភាព។   


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៍បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីសាខាពន្ធដារខេត្ត ដែលបានខិតខំប្រឹងប្រែងក្នុងឆ្នាំកន្លងមក ទោះបីយើងជួបវិបត្តិកូវីដ ក៏ប៉ុន្តែការកៀរគររកចំណូលសម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់យើងនៅតែទទួលបានជោគជ័យ។ ហើយក្នុងខែកុម្ភះ ឆ្នាំ២០២២ នេះ ចំណូលថ្នាក់ក្រោមជាតិរបស់យើងមានការកើនឡើង នេះជាមោទនភាពសម្រាប់មន្ត្រីរបស់យើងផងដែរ។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់សាខាពន្ធដារខេត្ត ក៏ដូចជាអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បន្តខិតខំជំរុញកៀរគរចំនូលពន្ធនៅតាមក្រុង ស្រុក មានដូចពន្ធលើឈ្នួលផ្ទះ អាករសម្រាប់បំភ្លឺសាធារណៈ អាករលើការស្នាក់នៅ ពន្ធប៉ាតង់ ពន្ធលើមធ្យោបាយ ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់។ល។






 

No comments:

Post a Comment

Pages