ផ្ទៃដីព្រៃរាប់ពាន់ហិកតា ក្រុមឈ្មួញកំពុងយកគ្រឿងចក្រអ៊ិចស្ការវ៉ាទ័រ នឹងអាប៊ុល ជាច្រើនគ្រឿងរុញផ្តួលរំលំឈើទាំងយប់ទាំងថ្ងៃ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញឆ្លើយថាមិនដឹង - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, February 22, 2022

ផ្ទៃដីព្រៃរាប់ពាន់ហិកតា ក្រុមឈ្មួញកំពុងយកគ្រឿងចក្រអ៊ិចស្ការវ៉ាទ័រ នឹងអាប៊ុល ជាច្រើនគ្រឿងរុញផ្តួលរំលំឈើទាំងយប់ទាំងថ្ងៃ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញឆ្លើយថាមិនដឹង

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋបានរាយការណ៍អោយក្រុមអ្នកយកព័ត៌មានយើងដឹងថា ចាប់តាំងពីថ្ងៃបុណ្យចូលឆ្នាំចិន និងវៀតណាម រហូតមកដល់បច្ចុប្បន្ននេះ ក្រុមឈ្មួញបានឈ្លៀតឱកាសលួចចល័តយកគ្រឿងចក្រចូលឈួសឆាយ វ៉ៃដីព្រៃផ្តួលរំលំឈើយ៉ាងអណាធិបតេយ្យ ដែល

មានទំហ៊ុំរាប់រយ រាប់ពាន់ហិកតា គឺចាប់តាំងពីព្រំប្រទល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ត្រង់ចំណុចភូមិអូររវ៉ាក់ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ។

     

មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមឈ្មួញបានយកគ្រឿងចក្រអ៊ិចស្ការវ៉ាទ័រ និងអាប៊ុល ចូលរុញផ្តួលរំលំព្រៃឈើបន្តទៀតនោះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមអ្នកយកព័ត៌មានយើងជាច្រើនអង្គភាពបានចូលទៅកាន់តំបន់ខាងលើនោះ ដោយបានជួបប្រទះឃើញ អាប៊ុល ១គ្រឿង និងអ៊ិចស្ការវ៉ាទ័រ ចំនួន០២គ្រឿង ដែលកំពុងឈួសឆាយវ៉ៃព្រៃផ្តួលរំលំព្រៃឈើយ៉ាងអនាធិបតេយ្យ ប៉ុន្តែក្នុងសកម្មភាពនេះត្រូវបានពួកគេបានផ្អាកវិញ ខណៈដែលក្រុមអ្នកយកព័ត៌មានយើងបានចុះទៅដល់ទីតាំងខាងលើនេះ ។


ពាក់ព័ន្ធក្នុងរឿងនេះប្រជាពលរដ្ឋ និងមន្ត្រីនៅក្នុងស្រុកកោះញ៉ែកម្នាក់បានលួចបង្ហើបអោយដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា កន្លងមកមានក្រុមឈ្មួញបានទម្លាក់លុយអោយមេខ្យល់ចំនួន២នាក់ ដែលគេស្គាល់ថា ១.ឈ្មោះ លោក ថៃ ២.ឈ្មោះ លោក ម៉ៅ នៅក្នុងមូលដ្ឋាន ដើរចលនាទិញដីស្រែរបស់ប្រជាពលរដ្ឋនៅផ្នែកខាងក្រោម រួចហើយគេបានប្រើរូបមន្តកន្ទេលធំបន្លំដេក ឃុបឃិតនឹងអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុក និងក្រុមជំនាញមួយក្តាប់តូចនៅក្នុងស្រុកកោះញ៉ែក ដោយលាក់បាំងអោយក្រុមឈ្មួញមានឱកាសវ៉ៃដីព្រៃបន្ថែមទៀត ក្នុងមួយចំណុចៗ ដីព្រៃរាប់រយ រាប់ពាន់ហិកតា បន្ថែមថ្មីទៀត ដើម្បីលក់ទៅអោយក្រុមឈ្មួញដែលកំពុងប្រមូលទិញដីស្រែរបស់ប្រជាពលរដ្ឋដោយចោះៗសម្រាប់ជាយ័ន្តក្នុងការ ការពារបិទបាំងនៅអំពើមិនស្របច្បាប់របស់ខ្លួន ។


ដោយឡែកនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាពលរដ្ឋបានរាយការណ៍មកអ្នកយកព័ត៌មានយើងបន្តទៀតថា ក្រុមឈ្មួញបានបន្ថែមយកគ្រឿងចក្រចូលទន្ទ្រានដីព្រៃចំនួន០៣គ្រឿង បន្តទៀតហើយ ដោយមានសកម្មភាពទាំងយប់ទាំងថ្ងៃ ព្រោះដោយហេតុថា រឿងនេះបានបែកធ្លាយដល់ក្រុមអ្នកសារព័ត៌មាន។


ពាក់ព័ន្ធករណីទន្រ្ទានដីព្រៃ កាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២២ បន្ទាប់ពីក្រុមអ្នកសារព័ត៌មាន បានចុះដល់ចំណុចទីតាំងខាងលើ ហើយបានធ្វើសេចក្តីរាយការណ៍តាមទូរស័ព្ទជូនលោកអភិបាលស្រុកកោះញ៉ែក លោក ឌឹម នី លោកថារវល់ប្រជុំ។ រីឯលោកនាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញ៉ែកវិញ លោកក៏បានបញ្ជាក់ប្រាប់មកវិញដែរថា លោកឈឺជាងកន្លះខែមកហើយ ក្នុងរឿងនេះលោកមិនបានដឹងនោះទេ។ ចំណែកលោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ឆ្លើយថា លោកមិនដឹងទេដោយលោកមិនទាន់ទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន លោកថា ចាំអោយកម្លាំងចុះទៅមើល ។ ក្រោយពីទូរស័ព្ទទៅសុំការបំភ្លឺពីលោកប្រធានមន្ទីរ ៣ម៉ោងក្រោយមក បែរជាបែកការដល់ក្រុមឈ្មួញ ត្រូវពួកគេបើកចល័តគ្រឿងចក្រអាប៊ុល និងអាអ៊ិចចំនួនបីគ្រឿងរត់គេចពីកន្លែងឈូសដីព្រៃ ដោយសុវត្តិភាព ។ ចំណែកមេការមើលខុសត្រូវគ្រឿងចក្រ បានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានយើងថា ពាក់ព័ន្ធនឹងច្បាប់ឈូសឆាយ គឺមាននៅលោក រតនា ជានាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី។ ប៉ុន្តែនៅពេលអ្នកយកព័ត៌មានយើងសួរទៅលោកនាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ត្រូវបានលោកធ្វើការបដិសេធ ។


ដោយឡែក លោក តាយ សេង ដែលគេស្គាល់ថា ជានាយកក្រុមហ៊ុន តាយ សេង ខាងអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺបានឡើយ ក្នុងរយៈពេលពីថ្ងៃនេះ ដោយទូរស័ព្ទចូល តែគ្មានអ្នកទទួល ។ ចំណែកឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តវិញ ក៏មិនទាន់អាចសុំការពន្យល់ណាមួយបានឡើយ ព្រោះព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តមទៅចូលរួមក្នុងកម្មវិធីសម្ពោធផ្លូវ ស្ពាននៅខេត្តក្រចេះ៕ 

រាយការណ៍ដោ ឈីន ម៉ៅ





 





No comments:

Post a Comment

Pages