{ខេត្តក្រចេះ}÷ នៅថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២ និង២០នាទី កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត នៃ អធិការដ្ឋាននគរបាលស្រុកចិត្របុរី បានទទួលព័ត៌រាយការណ៏ពី ឈ្មោះ ឈាន ឈុន (មេភូមិកន្ទួត)តាមរយ:ទូរស័ព្ទបានអោយដឹងថា: មានឈ្មោះ ប៊ិន ឈឺន ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ(គ្មាន )នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដេកឈ្លក់ទឹកស្លាប់ នៅក្នុងវាលស្រែក្រោយភូមិចម្ងាយប្រហែល១៥០ម៉ែត្រ។
ក្រោយពីទទួលបាននូវព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចយើងបានចុះទៅ ដល់កន្លែងកើតហេតុដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យមណ្ឌលសុខភាពកន្ទួតពិនិត្យលើសាកសពឃើញថា:លើដងខ្លួននិងក្បាល របស់សពរងគ្រោះឈ្មោះ ប៊ិន ឈឺន ពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់អ្វីឡើយ ។
តាមការបំភ្លឺពីរបស់ឈ្មោះប៊ាន យឿន ភេទស្រីអាយុ៧៧ឆ្នាំ ,ឈ្មោះប៊ាន អាន ភេទស្រី អាយុ៦១ឆ្នាំ(បងរបស់សព)និងលោកមេភូមិ កន្ទួត បានអោយដឹងថា:ឈ្មោះ ប៊ិន ឈឺន គ្មានទីលំនៅពិតប្រាកដ ស្រវឹងស្រាជាអចិន្ត្រៃយ៍ គ្មានបាយគ្មានទឹក ដើរដេកគ្មានគោលដៅពិតប្រាកដ។ ក្រោយពីពិនិត្យរួចហើយជំនាញនគរបាលធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
No comments:
Post a Comment