ព្រោះតែរឿងស្នេហាលាយឡំនឹងការស្ដីបន្ទោសឱ្យពីក្រុមគ្រួសារទើបនាងគិតខ្លីដើរឡើងមកលើស្ពានជ្រោយចង្វាដើម្បីលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច... - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, September 7, 2021

ព្រោះតែរឿងស្នេហាលាយឡំនឹងការស្ដីបន្ទោសឱ្យពីក្រុមគ្រួសារទើបនាងគិតខ្លីដើរឡើងមកលើស្ពានជ្រោយចង្វាដើម្បីលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច...

ភ្នំពេញ÷នារីសខ្ចី វ័យក្មេងម្នាក់ដោយសារតែត្រូវបានក្រុមគ្រួសារស្ដីបន្ទោសឱ្យបន្តិចបន្តួចសោះ បែជានាងគឹតខ្លីដើរឡើងមកលើស្ពានជ្រោយចង្វាដើម្បីលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេចដោយសារតែមានបងប្អូនប្រជាពលរដ្ឋឃើញទាន់ក៍បានរត់ទៅជួយសង្គ្រោះរូបនាងឲ្យបានរួចផុតពីសេចក្ដីស្លា ប់។


ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៤នឹង១០នាទីល្ងាច ថ្ងៃទី០៦ ខែកកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជាជប៉ុន ជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។


នារីរងគ្រោះមាន ឈ្មោះ  ពេជ លីហ្សា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរសព្វថ្ងៃជាអ្នកលក់អីវ៉ាន់ចាប់ហួយ បច្ចុប្បន្ន រូបនាងស្នាក់នៅក្នុងសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


បើតាមសម្ដីជនរងគ្រោះ បានរាបរាប់ប្រាប់មកដល់អ្នកសាព័ត៌មានយើងបានឲ្យដឹងថា មូលហេតុដែលនាងសម្រេចចិត្តឡើងមកលើស្ពានជ្រោយចង្វា ដើម្បីលោតទឹកសម្លាប់ខ្លួននេះ ក៍ដោយសារតែខូចចិត្តក្នុងរឿងស្នេហាហើយត្រូវបានឪពុកម្ដាយនិងក្រុមគ្រួសារស្ដីបន្ទោសឱ្យបន្ថែមទៀតនោះ រឹតតែធ្វើឲ្យឈឺចាប់គឹតខ្លី រកដោះស្រាយអ្វីមិនចេញមានតែមកលោតទឹកបញ្ចប់ជីវិតខ្លួនឯងតែប៉ុណ្ណោះ។


ក្រោយពេលប្រជាពលរដ្ឋជួយសង្គ្រោះរូបនាងបានហើយក៏បានយកប្រគល់ទៅឲ្យសមត្ថកិច្ចយកទៅធ្វើការសួរនាំនិងធ្វើការអប់រំទៅដល់រូបនាងថាថ្ងៃមុខថ្ងៃក្រោយទោះបីមានបញ្ហាអ្វីកើតឡើងក៏ដោយសូមកុំឲ្យនាងគិតខ្លីយ៉ាងដូច្នេះតទៅទៀតហើយក៏បានទាក់ទងទៅក្រុមគ្រួសារឱ្យមកទទួលយករូបនាងត្រឡប់ទៅផ្ទះវិញ។





 

No comments:

Post a Comment

Pages