ខេត្តត្បូងឃ្មុំ៖ ក្រុមការងារអ្នកសារព័ត៌មាន បានទទួលពាក្យសំណូមពរ របស់ប្រជាពលរដ្ឋ នៅចំណុចសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពួកគាត់បានលើកឡើងថា នៅចំណុចភូមិឃុំដូចខាងលើនោះ មានក្រុមឈ្មួញកំពុងតែជីករ៉ែមាស យ៉ាងអនាធិបតេយ្យ ចំណែកអាជ្ញាធរស្រុក ឬសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកមេមត់ ពុំមានវិធានការ ធ្វើការទប់ស្កាត់ បទល្មើសរ៉ែមាសនោះទេ ពួកគាត់បានលើបន្តទៀតថា រាល់ការជីកកកាយរករ៉ែមាសនេះ ប្រធានសហគមន៍ ត្រូវជាមេការ នៅរ៉ែមាសនេះ គេបាកអោយស្គាល់ឈ្មោះ លោកជឿនហេង ប្រើលេខទូរសព្ទ 031 7777701 លេខមួយខ្សែទៀត0318888605 លោកជើងហេង ត្រូវជាប្រធានសហគមន៍ នៅចំណុចសំពៅលូន ហើយក៏រគេឲ្យដឹងថាជាមេការរ៉ែមាសនេះ ក្រុមការងារ សុំធ្វើបទសម្ភាស លេខលោកជឿនហេងទាំងពីរខ្សែ តែងលោកឆ្លើយថា ច្រឡំលេខហើយចំណែកលេខទាំង 2 ខ្សែ ប្រជាពលរដ្ឋកម្មកររ៉ែមាសនោះ គាត់បានផ្ដល់ឲ្យក្រុមការងារ នៅថ្ងៃទី 27 ខែសីហា ឆ្នាំ 2021 ក្រុមការងារបានទៅផ្តិតយករូបភាពនោះ ។
ចំណែកលោក ប៊ុន ធឿន ត្រូវជាប្រធានរ៉ែ និងថាមពល ក្រុមការងារ បានទាក់ទងតាមរយៈ តេលេក្រាម លោកបានឆ្លើយយ៉ាងខ្លីថា មិនបាច់សម្ភាសន៍លោកទេ សូមពួកបង ធ្វើការផ្សព្វផ្សាយចុះ រាល់ជុំវិញ រឿងរ៉ែមាននេះ លោកប្រធានមន្ទីរបានលើកឡើងចំថា សូមឱ្យបងទាក់ទងទៅលោកអភិបាលស្រុក និងអាជ្ញាធរនៅស្រុកមេមត់ចុះ ។
ប្រភព ពីសមត្ថកិច្ចបានសុំមិនបញ្ចេញឈ្មោះ នៅស្រុកមេមត់ គាត់បានលើកឡើងបន្តទៀតថា កាលពីប៉ុន្មានថ្ងៃមុន លោកប្រធានមន្ទីររ៉ែ និងថាមពល នៅខេត្តត្បូងឃ្មុំ ចុះមកដល់ទីតាំង ហើយនិងដាក់បទបញ្ជា ឲ្យទៅលោកអភិបាលស្រុកមេមត់ និងអធិការស្រុកមេមត់ ចុះទៅបិទជាបន្ទាន់ភ្លាម ចំណែកលោកស្រីនី ត្រូវជាអភិបាល នៃគណៈអភិបាលស្រុកមេមត់ លោកអធិការស្រុកមេមត់ ពុំចុះអនុវត្ត ស្ដាប់តាមបទបញ្ជា របស់ប្រធានមន្ទីររ៉ែ និងថាមពល ទេ ។
ជាក់ស្ដែង ថ្ងៃទី 6 ខែ កញ្ញា ឆ្នាំ 2021 ក្រុមការងារអ្នកសារព័ត៌មាន បានចុះទៅផ្ដិតយករូបភាពម្ដងទៀត ហើយនឹងធ្វើការទំនាក់ទំនង លោកស្រេងលី ត្រូវជាអភិបាលរងស្រុកមេមត់ តាមរយៈតេលេក្រាម ប៉ុន្តែបានមើលហើយ មិនបានតបតនោះទេ ទោះបីអ្នកសារព័ត៌មាន សុំធ្វើការបំភ្លឺ គាត់សុខចិត្តបិទអ៊ីនធឺណិត និងប្រព័ន្ធតេឡេក្រាម តែម្ដង តើរាល់ជុំវិញ ការជីករ៉ែមាសខុសច្បាប់មួយកន្លែងនេះ ប្រាកដជាមានពាក់ព័ន្ធ ទៅលើសមត្ថកិច្ច ឬក៏អភិបាលស្រុកមេមត់មែនទេ បានជាអ្នកសារព័ត៌មាន ធ្វើកាសុំបទសម្ភាសន៍ មិនព្រមទទួលសោះ ចំណែកលោក ជាម សុភ័ណ្ឌ ត្រូវជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អ្នកសារព័ត៌មានបានទាក់ទង តាមរយៈតេលេក្រាម និងបាញ់រូបភាព ជារបាយការណ៍ជូនទៅគាត់ បានត្រឹមតែមើលតេលេក្រាម រួចហើយ គាត់ពុំទាន់ឆ្លើយតបឬមួយក៏ដូច ពាក្យប្រជាពលរដ្ឋ នៅចំណុចភូមិឃុំដូចខាងលើនោះ បានលើកឡើងថា ចំណែកក្រុមឈ្មួញជីករ៉ែមាស និងដាក់គ្រឿងផ្ទុះនៅពេលយប់ បានរៀបចំជាប្រព័ន្ធ តាំងពីថ្នាក់ឃុំ ដល់ថ្នាក់ខេត្តអស់ហើយ ទោះបី កន្លែងជីករ៉ែនេះ ពុំមានច្បាប់គ្រប់គ្រាន់ យ៉ាងណាក៏ដោយ ព្រោះគេរត់ការរួចហើយ បានជាគេមិនខ្លាច ។
ជាចុងក្រោយ ប្រជាពលរដ្ឋនៅភូមិឃុំដូចខាងលើ សូមទទូចស្នើសុំ ទៅដល់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួយមានវិធានការផង ព្រោះសព្វថ្ងៃនេះ ប្រជាពលរដ្ឋបានអាស្រ័យផល តាមកូនអូកូនបន្លាយ សម្រាប់ដាក់មង ដាក់សន្ទូច ដោះស្រាយជីវភាព មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែសត្វគោក្របី ...ល...និង...ល...ក៏ផឹកទឹកនោះដែរ ។ តែមួយរយៈពេលនេះ សូម្បីតែត្រីនៅក្នុងកូនអូ ដែលក្រុមឈ្មួញបង្ហូរថ្នាំ សល់ពីរ៉ែមាសចូលនោះ ត្រីងាប់ពេញអូតែលម្ដង ។
ប្រជាពលរដ្ឋសូមសំណូមពរអ្នកសារព័ត៌មាន សូមពួកបងជួយធ្វើការផ្សព្វផ្សាយផង ព្រោះពួកគាត់សូម្បីតែដេកយប់ ក៏មានការភ័យខ្លាចដែរ ព្រោះក្រុមឈ្មួញនេះ ជីករណ្ដៅររ៉ែមាសជំរៅចាប់ពី 50 ម៉ែត្រ ទៅជិត 100 ម៉ែត្រ មិនដឹងថាពួកគាត់លង់ដីទៅខាងណាខ្លះនោះទេ ឯចំណែកពេលយប់ ពួកក្រុមឈ្មួញ បានដាក់គ្រាប់ម្សៅ បំផ្ទុះបំបែកថ្ម ឡូឡាហើយ ថែមទាំងរុំជួយដីទៀត រឿងនេះហើយ បានជាពួកគាត់ មានការភ័យខ្លាចយ៉ាងខ្លាំង។
ចំណែកអាជ្ញាធរពាក់ព័ន្ធ ពុំមានវិធានការ ធ្វើការបង្ក្រាប រ៉ែមាសខុសច្បាប់នេះ តាមបទបញ្ជា របស់ប្រធានមន្ទីរនោះទេ។
No comments:
Post a Comment