លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ អមដំណើរ​ថ្នាក់ដឹកនាំ​ខេត្ត​ អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​​រស់នៅ​តំបន់​បិទ​ខ្ទប់​បណ្តោះអាសន្នចំនួន​១៩៨​គ្រួសារ​ ស្ថិត​នៅ​ក្នុងស្រុក​អូរ​រាំង​ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Monday, September 6, 2021

លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ អមដំណើរ​ថ្នាក់ដឹកនាំ​ខេត្ត​ អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​​រស់នៅ​តំបន់​បិទ​ខ្ទប់​បណ្តោះអាសន្នចំនួន​១៩៨​គ្រួសារ​ ស្ថិត​នៅ​ក្នុងស្រុក​អូរ​រាំង​

មណ្ឌលគិរី​ ៖​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​ជាប់​នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​,នា​ព្រឹក​អាទិត្យ​ ១៣​រោច​ ខែ​ស្រាពណ៍​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០២១​ ឯកឧត្តម​ ម៉ែ​ន​ ង៉ុ​យ​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ព្រមទាំង​ ឯកឧត្តម​ ស្វាយ​ សំ​អ៊ា​ង​ អភិបាលខេត្ត​មណ្ឌលគិរីអមដំណេីរដោយ​ លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការ​នគរបាល​ខេត្ត​ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកអូររាំង​ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជម្ងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋចំនួន១៩៨គ្រួសារ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក​ ស្ថិតនៅក្នុងក្រុមពូឡាភូមិពូហ្យាម និងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង​ដែល​មាន​ប្រជាពលរដ្ឋ​វិជ្ជមាន​កូ​វី​ដ​-១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០​ កុម្ភៈ​ ។​


​ឯកឧត្តម​ ស្វាយ​ សំ​អ៊ា​ង​ អភិបាលខេត្ត​ បាន​ពាំនាំ​នូវ​ការ​ផ្ញាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​និច្ចកាល​ សម្តេច​តែងតែ​គិតគូរ​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​ ជា​ពិសេស​ ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​នៅ​ចំណុច​បិទ​ខ្ទប់​បណ្តោះអាសន្ន​ ដែល​មាន​ប្រជាពលរដ្ឋ​វិជ្ជមាន​កូ​វី​ដ​-១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០​ កុម្ភៈ​។​ ឯកឧត្តម​ បញ្ជាក់​ថា​ នៅ​ទូ​ទាំង​ក្រុង​ ស្រុក​ ក្នុង​ខេត្តមណ្ឌលគិរី​យើង​នេះ​ កំពុង​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ចូល​ក្នុង​សហគមន៍​ រហូត​ដល់​ចំនួន​អ្នក​វិជ្ជមាន​រាប់រយ​នាក់​ និង​នៅ​តំបន់​មួយ​ចំនួន​ ត្រូវ​បាន​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ ហើយ​បញ្ហា​ទាំងនេះ​ បណ្ដាល​មក​ពី​ខ្វះ​ការ​ចូលរួម​ពី​បងប្អូន​ប្រជា​ព​រដ្ឋ​ ក្នុង​ការ​គោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ ជា​ពិសេស​ វិធានការ​របស់​រាជរដ្ឋាភិបាល​ ។​


​ឯកឧត្តម​ អភិបាលខេត្ត​ ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​នៅ​តំបន់​បិទ​ខ្ទប់​ទាំងអស់​ ត្រូវ​មានការ​អត់ធ្មត់​ និង​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ ពិសេស​ ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជ​ប់​ខ្ជួន​នូវ​វិធានការ​ «៣​ការពារ​ និង​ ៣​កុំ​»​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​ក្រសួងសុខាភិបាល​ ដើម្បី​កាត់​ផ្តាច់​ឲ្យ​បាន​ពី​ការ​ចម្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ។​


​អំណោយ​ដែល​បាន​ផ្តល់​ជូន​ក្នុង​មួយគ្រួសារៗ​ទទួល​បាន​៖​ អង្ករ​ចំនួន​ ២៥​គីឡូក្រាម​,​ មី​ចំនួន​ ០១​កេស​,​ ត្រីខ​ ចំនួន​ ០១​យួរ​ ,​ ទឹកត្រី​ ,​ ទឹកស៊ីអ៊ីវ​ ,​ប្រេងឆា​០១​ដប​,​ អំបិល​, ​ប៊ី​ចេ​ង​ និង​ម៉ាស់០១ដុំ​ សម្រាប់ជួយសម្រួលការហូបចុកប្រចាំថ្ងៃ​ និងកាពារជម្ងឺកូវីដ-១៩ផងដែរ​ ៕




 

No comments:

Post a Comment

Pages