ផ្លែមៀន និងផ្លែតាង៉ែន ដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន បានផ្ដល់ជូនរដ្ឋបាលខេត្តក្រចេះ សម្រាប់បែងចែកជូនកងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការនៅតាមបណ្ដាមន្ទីរ អង្គភាព និងអ្នកកំពុងធ្វើចត្តាឡីស័ក និងអ្នកកំពុងសម្រាកព្យាបាលកូវីដ-១៩ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, August 27, 2021

ផ្លែមៀន និងផ្លែតាង៉ែន ដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន បានផ្ដល់ជូនរដ្ឋបាលខេត្តក្រចេះ សម្រាប់បែងចែកជូនកងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការនៅតាមបណ្ដាមន្ទីរ អង្គភាព និងអ្នកកំពុងធ្វើចត្តាឡីស័ក និងអ្នកកំពុងសម្រាកព្យាបាលកូវីដ-១៩

ថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញទទួលផ្លែមៀន និងតាង៉ែន ប៉ៃលិនចំនួន២៥០កេះ ស្មើនឹង៥០០០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ជូនរដ្ឋបាលខេត្តក្រចេះសម្រាប់បែងចែកជូនកងកម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការ នៅតាមមន្ទីរ ស្ថាប័នទាំងអស់ក្នុងខេត្តក្រចេះ នឹងអ្នកធ្វើចត្តាឡីស័កផងដែរ។


ការដឹកជញ្ជូនផ្លែមៀន និងផ្លែតាង៉ែនប៉ៃលិន មកកាន់ខេត្តក្រចេះនេះ តាមរយៈលោកឧត្តមសេនីយ៍ទោ លុត ប៊ុនថុល តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កិតិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ បានដឹកជញ្ជូននាំយកអំណោយជាផ្លែមៀន និងតាង៉ែនមកផ្តល់រដ្ឋបាលខេត្តក្រចេះ។


ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះមានប្រសាសន៍ថា បន្ទាប់ពីរដ្ឋបាលខេត្តទទួលបានអំណោយមៀននិងតាង៉ែនទាំងអស់នេះ

ពីសម្ដេចតេជោ នឹងធ្វើការបែងចែកបន្តទៅមន្ទីរ អង្គភាព និងអ្នកកំពុងធ្វើចត្តាឡីស័កនិងអ្នកកំពុងសម្រាក់ព្យាបាលកូវីដ-១៩។


ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ ក៏ដូចជាកងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការគ្រប់ស្ថាប័ន និងបងប្អូនកំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩ និងអ្នកកំពុងតែធ្វើចត្តាឡីស័ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ អំពីជីវភាពរស់នៅក៏ដូចជាទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋទូទៅ ជារួម និងដោយឡែកប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីជួរមុខក្នុងខេត្តក្រចេះ ជាពិសេសថ្ងៃនេះសម្ដេចទាំងទ្វេរបានផ្ដល់អំណោយជាផ្លែមៀន ប៉ៃលិនយ៉ាងឆ្ងាញ់ពិសារ ជូនដល់រដ្ឋបាលខេត្តក្រចេះ ដើម្បីបន្តចែកជូនមន្ត្រីជួរមុខ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តក្រចេះផងដែរ។


សូមរំលឹកដែរថា នៅក្នុងផេកបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថាថ្មីៗនេះ ខ្ញុំបានចេញបទបញ្ជាឲ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដឹកនាំកម្លាំងចុះប្រមូលទិញផ្លែមៀន តាង៉ែន ពីប្រជាកសិករដែលមិនអាចរកទីផ្សារបានដើម្បីលក់មៀនចេញ។ នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូនកងទ័ពនគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺបងប្អូនដែលកំពុងតែធ្វើចត្តាឡីស័ក ទទួលទានដោយឥតគិតថ្លៃ។ នេះគឺជាការដោះទាល់ក្នុងកាលៈទេសៈដ៏លំបាក កុំឲ្យប្រជាកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញហ្នឹងដែរ។ ជាដំណោះស្រាយសម្រាប់រយៈពេលខាងមុខនេះ គឺក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបងនិងប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើងអោយបានសមស្រប៕





 

No comments:

Post a Comment

Pages