ខេត្តមណ្ឌលគិរី៖ ក្នុងឪកាសកូវីដ ១៩រីករាលដាលពេញផ្ទៃប្រទេស បទល្មើសព្រៃឈើចំណុចឃុំស្រែឈូក ស្រុកកែវសីមាក៏ធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង គេពុំឃើញមានសមត្ថកិច្ចទប់ស្កាត់បង្ក្រាបទាល់តែសោះ។ យោងតាមប្រភពប្រជាពលរដ្ឋបានឲ្យដឹងថាគេឃើញ គោយន្តកន្ត្រៃដឹកឈើជារៀងរាល់យប់រកពេលដេកពួនមិនបានnយកមកទំលាក់ទុកនៅចំណុចផ្ទះជញ្ជីងថ្លឹងដំឡូងមីនឹងផ្ទះក្បែជញ្ជីងផងដែរ យកលេសដឹកឈើធ្វើផ្ទះ ធាតុពិតរថយន្តសាំងយ៉ុងដឹកជញ្ជូនយកទៅ លក់បន្តទៅកាន់ខេត្តព្រៃវែង ស្វាយ រៀង ត្បូងឃ្មុំ កំពង់ចាម។ល។
ប្រភពដដែលបានបន្តទៀតថា ក្រុមអ្នករកសុីដឹកជញ្ជូនឈើដោយគោលយន្តកន្រ្តៃ បានចូរព្រៃកាពារព្រះរកានិងដែងជម្រកសត្វព្រៃកែវសីមា កាប់អារជ្រៀកយ៉ាងអាណាធិបតេយ្យ មិនមានមន្ត្រីបរិស្ថានចុះទប់ស្កាត់ រឺបង្ក្រាបឡើយ ហើយធ្វើការដឹកជញ្ជូនចេញយកមកទម្លាក់ទុកនៅ ទឹកដីឃុំស្រែឈូក ដូចជាចំណុចភូមិត្រពាំង និងចំណុចដើមគរអូជីភ្លូ រួចលក់ឲ្យពួករកស៊ីដឹកឲ្យរថយន្តសាំងយ៉ុង។
គួបញ្ជាក់ថាទឹកដីឃុំស្រែឈូកមានកងកម្លាំងជំនាញជាច្រើនអង្គភាពដែលប្រចាំការ នៅចំណុចនោះដូចជាជំនាញបរិស្ថាន ប៉េអឹមប៉ូលីសដែលឈរជើងប្រចាំការ មិនមានការទប់ស្កាត់ឬបង្ក្រាបឡើយ ប្រជាពលរដ្ឋសូមសំណូមពរទៅដល់មន្ត្រីជំនាញគ្រប់អង្គភាពមេត្តាទប់ស្កាត់និងបង្ក្រាបផង ដើម្បីអោយព្រៃឈើដែលនៅសល់បន្តិចបន្តួចនេះ ទុកឲ្យក្មេងជំនាន់ក្រោយស្គាល់ផង។
No comments:
Post a Comment