អាជីវកម្មគ្រួសខ្សាច់ត្រូវបានអជ្ញាធរស្រុកឆ្លូងលើកមកពិគ្រោះ​ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងដំបន់អាជីវកម្មខ្សាច់សំណង់ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, August 27, 2021

អាជីវកម្មគ្រួសខ្សាច់ត្រូវបានអជ្ញាធរស្រុកឆ្លូងលើកមកពិគ្រោះ​ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងដំបន់អាជីវកម្មខ្សាច់សំណង់

ដោយសង្កេតឃើញថា ធនធានរ៉ែមានគ្រួស ខ្សាច់ នៅក្នុងខេត្តក្រចេះ ជាពិសេសតាមបណ្តោយដងទន្លេរមេគង្គ ហូរកាត់ខេត្តក្រចេះ តាមបណ្តាស្រុកទាំង៤ គឺសំបូរបែបខ្លាំងណាស់ ដែលមានក្រុមអាជីវករទាំងលក្ខណៈគ្រួសារ និងបែបពាណិជ្ជកម្ម កំពុងសស្រាក់សស្រាំនាំគ្នារកស៊ីទទួលទានប្រកបរបរនេះ ដែលអាចនាំអោយសេដ្ឋកិច្ចគ្រួសារ និងអាចមានចំណូលចូលថវិការដ្ឋបន្ថែមទៀត។ ជាមួយគ្នានេះដែរ អាជ្ញាធរ មានសមត្ថកិច្ចដែលគ្រប់គ្រងធនធានរ៉ែប្រភេទនេះ បានខិតខំផ្សព្វផ្សាយទៅសាធារណៈជន រួមទាំងអាជីវករ បណ្តាអាជីវកម្មដ្ឋានអោយយល់ដឹងពីច្បាប់នៃការទាញយកផលប្រយោជន៍ពីការយកគ្រួស ខ្សាច់ ប្រកបជាអាជីវកម្មអោយត្រឹមត្រូវតាមច្បាប់ និងអោយមាននិរន្តភាព ចីរភាព រួមទាំងការពារជីវចម្រុះ បរិស្ថានផងដែរ។


ជាក់ស្តែងនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ អគ្គនាយដ្ឋានដឹកនាំដោយលោក​ អ៊ុក​ មុនិន្ន​ ប្រធាននាយកដ្ឋានអាជីវកម្មខ្សាច់សំណង់​ នៃក្រសួងរ៉ែ​ និងថាមពល​ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក​ ធីម​ ស៊ាងឡេងអភិបាលរងស្រុកឆ្លូង បានបើកវេទិការសាធារណៈជជែកពិគ្រោះយោបល់ និងផ្សព្វផ្សាយស្ដីពីវិស័យធនធានរ៉ែ និងថាមពល ដល់ប្រជាពលរដ្ឋដែលរស់ក្នុងតំបន់អាជីវកម្មខ្សាច់សំណង់ ស្ថិតនៅភូមិដីថ្មី ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។


លោក​ អ៊ុន​ មុនិន្ន​ ប្រធាននាយដ្ឋានអាជីវកម្មខ្សាច់សំណង់ បាន​ឲ្យដឹងថា បច្ចុប្បន្នវិស័យរ៉ែ និងថាមពល​ នៅក្នុងខេត្តក្រចេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាក់ស្ដែងអាជ្ញាបណ្ណ័អណ្ដូងរ៉េ និងការដ្ឋានវាយថ្មមានចំនួន ២៨ក្រុមហ៊ុន/សហគ្រាស/អាជីវកម្ម ស្មើនឹង ៣១អាជ្ញាបណ្ណ ក្នុងនោះមាន ក្រុមហ៊ុនវាយថ្មក្រានីតអារ ២០ក្រុមហ៊ុន​ ស្មេីនឹង​ ២៣អាជ្ញាបណ្ណ អាជីវកម្មគ្រួស-ខ្សាច់សំណង់ ០៥សហគ្រាស ស្មេីនឹង​ ៥អាជ្ញាបណ្ណ​  និងក្រុមហ៊ុនវាយថ្មសម្ភារៈសំណង់ ០៣ក្រុមហ៊ុន ស្មេីនឹង​ ៣អាជ្ញាបណ្ណ​ដែរ ទន្ទឹមនិងការរីកចម្រើន បទល្មើសធនធានរ៉ែក៏មានច្រើនដែរ កន្លងមកក្រុមការងារបានធ្វេីការទប់ស្កាត់​ និងបង្រ្កាបបទល្មេីសធនធានរ៉ែនេះជាច្រើនករណីរួចមកហេីយ ដោយឡែករដ្ឋបាលខេត្តក្រចេះ ដែលមានគណៈកម្មការទប់ស្កាត់ និងបង្រ្កាបបទល្លើសធនធានរ៉ែ ក៏បានជម្រុញឲ្យអាជ្ញាធរក្រុង ស្រុក ដែរពាក់ព័ន្ធ ចុះពិនិត្យជាប្រចាំនៅក្នុងភូមិសាស្រ្ដខេត្ត​ និងផ្សព្វផ្សាយ អប់រំ និងណែនាំ ដោយទទួលបានលទ្ធផលល្អប្រសេីរជាបន្តបន្ទាប់។


ឯកឧត្តម​ គង់​ គីមនី​ អភិបាលរងខេត្តក្រចេះ​ បានមានប្រសាសន៍ ស្មើឲ្យអង្គវេទិកាទាំងមូល ពិសេសផ្នែកជំនាញ និងអ្នកពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ចូលរួមសិក្សាមានមតិយោបល់​ ដោយសិក្សាពីផលប៉ះពាល និងបញ្ហាប្រឈមផ្សេងៗ ក្នុងការធ្វើអាជីវកម្មគ្រួសខ្សាច់ ឲ្យបានទូលំទូលាយ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ។ ទន្ទឹមនោះដែរ ឯកឧត្តមអភិបាលរងខេត្ត​ ក៏បានកោតសរសើរចំពោះក្រុមហ៊ុនអិមវី (អេមផាយ)ឯ.ក​ ដែលបានចាប់អារម្មណ៍ក្នុអាជីវកម្មគ្រួសខ្សាយក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង​ ព្រមទាំងអាជ្ញាធរស្រុក ឃុំ និងផ្នែកជំនាញ ដែលបានខិតខំប្រឹងប្រែងអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័ធនធានរ៉ែនេះ៕







 

No comments:

Post a Comment

Pages