ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី​ ចូលរួមកិច្ចប្រជុំលេីកទី១​ របស់ក្រុមការងាររាជរដ្ឋាភិបាល​ និងឯកជន​ ដេីម្បីស្តារនិងលេីកស្ទួយវិស័យទេសចរណ៍កម្ពុជា​ ក្នុង​ និងក្រោយវិបត្តិជំងឺកូវីដ-១៩​ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, August 20, 2021

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី​ ចូលរួមកិច្ចប្រជុំលេីកទី១​ របស់ក្រុមការងាររាជរដ្ឋាភិបាល​ និងឯកជន​ ដេីម្បីស្តារនិងលេីកស្ទួយវិស័យទេសចរណ៍កម្ពុជា​ ក្នុង​ និងក្រោយវិបត្តិជំងឺកូវីដ-១៩​

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃសុក្រទី២០ ខែសីហា ឆ្នាំ២០២១ លោក​  សាយ​ ម៉េងគីម​ អភិបាលរងនៃគណៈអភិបាលខេត្ត​ តំណាងឯកឧត្ត​ម​ ស្វាយ​ សំអ៊ាង​ អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី​ បានចូលរួម​កិច្ចប្រជុំលើកទី១ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ តាមប្រព័ន្ធអនឡាញ (Zoom Meeting) ដោយមានការអ្នកចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុប្រធាន សមាជិកក្រុមការងារ ថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ និងតំណាងវិស័យឯកជន សរុបប្រមាណ ២៥០នាក់។


កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន៖

-ការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩

-ការបង្ហាញអំពីផែនការសកម្មភាពនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ ឆ្នាំ ២០២១-២០២៣

-ការបង្ហាញពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព៕






 

No comments:

Post a Comment

Pages