ព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២១ អនុគណៈកម្មកាប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត និងជាប្រធានគណៈបញ្ជាការដឹកនាំអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ខេត្តក្រចេះ ចុះយុទ្ធនាការ ផ្សព្វផ្សាយជា សាធារណៈ ស្តីពីការពង្រឹងអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តក្រចេះ ដោយការចូលរួមពីសមាជិក សមាជិកាក្រុមការងារ កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងារក្រុងក្រចេះ មានការណែនាំ និង ផាកពិន័យទៅតាមជំហ៊ាន នៃការមិនចូលរួមគោរពអនុវត្តតាម ចាប់ពីថ្ងៃជូនដំណឹងនេះទៅ ។
ក្នុងយុទ្ធនាការផ្សព្វផ្សាយបានផ្តោតទៅក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈ ដែលតម្រូវឲ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសលេខ០១៨ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងជាការពង្រឹងទប់ស្កាត់ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃមេរោគជំងឺកូវីដ-១៩បម្លែងថ្មី Delta ពិសេសការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ជូនដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងពី ការអនុវត្តច្បាប់កាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ស្របពេលដែល ដែលក្រសួងសុខាភិបាលកំណត់យកភូមិសាស្ត្រខេត្តនានា តម្រូវឲ្យមានការគោរពកាតព្វកិច្ចក៏ព្រោះតែទីតាំងទាំងនេះ ជាភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈកន្លងទៅនេះ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវបានអនុវត្តចាប់ពីពេលនេះតទៅ ដោយបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាសុវត្ថិភាពបុគ្គល ត្រូវបានកំណត់ក្នុងប្រការ៣ និងប្រកា៤ នៃប្រកាសស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវី-១៩ ក្នុងសហគមន៍ ។
ជាមួយគ្នានេះ សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក៏បានបង្គាប់ឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលផងដែរ។យោងតាមអនុក្រឹត្យស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះធ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ការមិនពាក់ម៉ាស់ ឬរក្សាគម្លាតបុគ្គល នៅទីតាំងដែលកំណត់ដោយអាជ្ញាធរ ត្រូវពិន័យប្រាក់ពី២០ម៉ឺនរៀល ទៅ១លានរៀលសម្រាប់បុគ្គល និងពិន័យប្រាក់ ២លានរៀល ទៅ១០លានរៀល សម្រាប់ម្ចាស់ទីតាំងសហគ្រាស អាជីវកម្ម៕
No comments:
Post a Comment