យុទ្ធនាការដាំដើមកូនឈើប្រភេទដើមភួងមង្គល​ និងដេីមបូព្រឹក នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរី - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, August 20, 2021

យុទ្ធនាការដាំដើមកូនឈើប្រភេទដើមភួងមង្គល​ និងដេីមបូព្រឹក នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរី

កូនឈើប្រភេទដេីមភួងមង្គល​ និងដេីមបូព្រឹកចំនួន២០០ដើម ត្រូវបានយកទៅដាំនៅបរិវេនរមណីយដ្ឋានបឹងលំកុដដែលមានទីតាំងក្នុងភូមិសមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ 


យុទ្ធនាការដាំដើមឈើនេះ ត្រូវបានធ្វើនៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១​ ក្រោមអធិបតីភាពឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ និងមានការចូលរួមពីអភិបាលរងខេត្ត យុវជនស.ស.យ.ក និងស.យ.ស.សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ តាមស្ថាប័នមួយចំនួនផងដែរ។ 


ឯកឧត្តម ថង​ សាវុន បានមានប្រសាសន៍ថា ការដែលយើងដាំដើមឈើនៅតាមរមណីដ្ឋាននានាក្នុងខេត្តរតនគិរី គឺដើម្បីលើកកម្ពស់សោភ័ណភាពបៃតង និងបង្កើតជាគម្របបរិស្ថានពណ៌បៃតងដល់តំបន់រមណីយដ្ឋានដែលមានសក្តានុពលលើវិស័យទេសចរណ៍ ក្នុងចំណោមតំបន់រមណីយដ្ឋាននានារបស់ខេត្ត។ 


ឯកឧត្តម អភិបាលខេត្តបានបន្ថែមទៀតថា ការដាំកូនឈើជាប្រភេទដើមភួងមង្គល​ និងដេីមបូព្រឹកនេះ វានឹងធ្វើឱ្យតំបន់នេះមានសោភ័ណភាពខៀវ ស្រស់បំព្រងក្នុងរដូវវស្សា​ និងភាគច្រើននៅរដូវប្រាំងតែងចេញផ្កាផ្តល់សោភណភាពក្នុងការទាក់ទាញភ្ញៀវទេសចរ​ និងភ្ញៀវបរទេស មកកម្សាន្តក្នុងខេត្តកាន់តែច្រើន និងបានចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋយើងតាមការលក់ដូរជូនដល់ភ្ញៀវទេសចរផងដែរ។


ឯកឧត្តមបានបន្តថា ដោយបានធ្វើការណែនាំ​ និងអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក រួមគ្នាថែរក្សាការពារសមិទ្ធផលដេីមឈើនេះឱ្យបានគង់វង្ស ដើម្បីទាក់ទាញភ្ញៀវទេសចរ​ និងភ្ញៀវបរទេស ឱ្យមកកម្សាន្តនៅក្នុងរមណីយដ្ឋាននេះកាន់តែច្រើន ក៏ដូចនៅក្នុងខេត្តរតនគិរីយើង​ ពិសេសនៅក្នុងឱកាសមានពិធីបុណ្យផ្សេងៗ។


ប្រជាពលរដ្ឋដែលនៅជុំវិញរមណីយដ្ឋានបឹងលំកុដនេះ បានសម្តែងការសាទរយ៉ាងខ្លាំងដល់ឯកឧត្តម អភិបាលខេត្តរតនគិរី ដែលបានដាំដើមឈើបង្កើតនូវគម្របបៃតងពិតជាបានទាក់ទាញភ្ញៀវទេសចរ​ និងភ្ញៀវបរទេស​ មកកម្សាន្តច្រើន ហេីយប្រជាពលរដ្ឋក៏អាចរកប្រាក់ចំណូលបានច្រើនដល់ក្រុមគ្រួសារផងដែរ។ 


ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ជាថវិកាមួយចំនួនជូនគ្រួសារអតីតយុវជន ដែលបានរងគ្រោះដោយករណីខ្យល់កន្រ្ដាក់ផងដែរ៕








 

No comments:

Post a Comment

Pages