បែកធ្លាយលោកពឹង ទ្រីដា ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ កំពុងតែចាប់ដៃគ្នាជាមួយឈ្មួញបំផ្លាញព្រៃឈើ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, August 19, 2021

បែកធ្លាយលោកពឹង ទ្រីដា ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ កំពុងតែចាប់ដៃគ្នាជាមួយឈ្មួញបំផ្លាញព្រៃឈើ

ស្រុកត្បែងមានជ័យ.ថ្ងៃទី19.ខែសីហា.ឆ្នាំ2021.ដូចជាធំក្លិនមិនសូវស្រួលទេ លោកពឹង ទ្រីដា ជាមួយលោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ កំពុងតែផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន នៅក្នុងខេត្តព្រះវិហារ កន្លងមកមហាជនមើលទៅហាក់បីដូចជា លោកប្រធានទាំងពីរនាក់ កំពុងតែចាប់ដៃគ្នាជាធ្លុងមួយជាមួយមេឈ្មួញដេប៉ូរឈើម្នាក់ដែលឈ្មោះអ្នកស្រីឡេង ធារ៉ា ដើម្បីបំផ្លាញទ្រព្យសម្បត្តិ និងធនធានធម្មជាតិ នៅលើទឹកដីខេត្តព្រះវិហារ។


 មហាជនបានបន្តទៀតថាច្បាប់ដេប៉ូរឈើរបស់អ្នកស្រីឡេង ធារ៉ា មានទីតាំងត្រឹមត្រូវ តែមហានជននិងអង្កការសង្គមសុីវិល ចោទសួរទៅលោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ជាមួយនិងលោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ថាតើមេឈ្មួញដេប៉ូរឈើដែលមានឈ្មោះឡេង ធារ៉ា ខាងលើនេះប្រមូលទិញឈើ មកស្តុកទុកនៅក្នុងដេប៉ូររបស់ខ្លួនតើទិញពីក្រុមហ៊ុនណាខ្លះ ?


ជាក់ស្ដែងឃើញតែបំភ្លេចបំផ្លាញនៅព្រៃព្រះរកា ព្រៃឡង់ និងព្រៃដែនជម្រកសត្វផ្សេងៗទៀត ដែលកំពុងតែរលាយអស់បន្តិចម្ដងបន្តិចម្ដង មហាជននៅក្នុងខេត្តព្រះវិហារសម័យនេះពិតជាមានភ្នែកម្នាស់ជាច្រើនរាប់រយរាប់ពាន់រឯនោះ ដែលរងចាំមើលពីទង្វើ របស់មន្ត្រីគ្រាប់ល្ពៅ ដែលកំពុងតែបំភ្លេចបំផ្លាញធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិរួមរបស់ជាតិ ត្រូវបានមន្ត្រីខិលខូចទាំងអស់រួមដៃគ្នាឃុបឃិតកាប់បំផ្លាញជាមួយមេឈ្មួញដែលបោះទីតាំងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ជារៀងរាល់ថ្ងៃ មន្ត្រីខិលខូចទាំងអស់នេះហើយដែលធ្វើឲ្យខូចប្រយោជន៍រួមរបស់ជាតិ បើសិនជាថ្នាក់ដឹកនាំមើលរំលងពីទង្វើរបស់ក្រុមមន្ត្រីទាំងនេះច្បាស់ជារលាយអស់ហើយព្រៃឈើ សុំច្បាប់អាជីវកម្មច្រកចេញចូលតែមួយក្រដាសតែមួយសន្លឹកតែប៉ុណ្ណោះក៏ប៉ុន្តែវាអាចធ្វើឱ្យព្រៃឈើវិនាសសកម្ម ស្ទើតែក្លាយទៅជាវាលចម្ការអស់


មហាជនព្រមទាំងអង្គការសង្គមស៊ីវិលសូមសំណូមពរទៅគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ដែលស្នេហាលើវិស័យព្រៃឈើនិងសម្បត្តិធនធានធម្មជាតិ សូមមេត្តាចាត់វិធានការឬក៏ដាក់ការស៊ើបអង្កេតមកលើមន្ត្រីគ្រាប់ល្ពៅដែលកំពុងតែរួមគំនិតចាប់ដៃគ្នាដើរផ្លូវតែមួយបំផ្លាញធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិរួមរបស់រដ្ឋ សព្វថ្ងៃនដែលបំផ្លាញគ្មានព្រំដែនទេ

បើតាមប្រភពច្បាស់ការណ៍បានបញ្ជាក់ថាអ្នកស្រីឡេងជារ៉ា

មិនត្រឹមតែប្រមូលទិញឈើប្រភេទលេខ 2 ទេ រហូតទិញដល់ឈើឈ្លិចចូលដេប៉ូរថែមទៀត នៅពេលដែលទទួលព័ត៌មាននេះបានហើយអ្នកសារព័ត៌មានយើងបានតេទៅធ្វើបទសម្ភាសលោកនួនសុខុម បានត្រឹមតែឆ្លើយថាចាំអោយមន្ត្រីរបស់ខ្ញុំទៅមើលហើយក៏បិតទូរស័ព្ទទៅ ចំណែកអ្នកស្រីឡេងធារ៉ាដែលជាមេឈ្មួញឈើឆ្លើយថាម្ចាស់ទូរស័ព្ទមិននៅទេក៏បិតទៅ។









 

No comments:

Post a Comment

Pages