ក្រោយពីលោកថា ត្រូវជានាយកដែនជម្រកស្រុកកែវសីមា មកគ្រប់គ្រង នៅក្នុងដែន ស្រាប់តែក្រុមឈ្មួញសម្រុកកាប់ដឹកជញ្ជូនផលបទល្មើសព្រៃឈើ ដឹកជញ្ជូននិងឡានសាំយ៉ុងយ៉ាងអនាធិបតេយ្យទៅវិញ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, August 19, 2021

ក្រោយពីលោកថា ត្រូវជានាយកដែនជម្រកស្រុកកែវសីមា មកគ្រប់គ្រង នៅក្នុងដែន ស្រាប់តែក្រុមឈ្មួញសម្រុកកាប់ដឹកជញ្ជូនផលបទល្មើសព្រៃឈើ ដឹកជញ្ជូននិងឡានសាំយ៉ុងយ៉ាងអនាធិបតេយ្យទៅវិញ

ខេត្តមណ្ឌលគិរី ជាពលរដ្ឋ កំពុងដាក់ការរិះគន់ទៅដល់ លោកនាយកថា ត្រូវជានាយកដែនជម្រកស្រុកកែវសីមាបន្ទាប់ពីលោកនាយកថា បានមកគ្រប់គ្រងនៅក្នុងដែនជម្រក ដូចខាងលើនេះ ស្រាប់តែក្រុមឈ្មួញ សម្រុកកាត់ដឹកជញ្ជូនឈើ ប្រភេទលេខ 2យ៉ាង អនាធិបតេយ្យទៅវិញ ជំនាញគ្រប់ស្នាក់ការ ស្រុកអូររាំង ឬស្នាក់ការស្រែព្រះ ស្រែកក្លែងភ្នំសេវា និងស្នាក់ការស្រែឈូក ក្រោមការគ្រប់គ្រងរបស់លោកនាយកថា ពុំមានវិធានការ ធ្វើការបង្ក្រាបរាល់បទល្មើសព្រៃឈើនោះទេ

ជាក់ស្ដែង ថ្ងៃទី 18 ខែសីហាឆ្នាំ 2021 ក្រុមឈ្មួញជាច្រើនរូបកំពុងតែសម្រុកដឹកជញ្ជូនឈើ និងឡានសាំយ៉ុង បន្តយកមកស្តុកនៅក្នុងស្រុកកែវសីមា ចំណុចគីឡូលេខ 35លេខ 36 និងចំណុចកូរ៉េ 9 ក្នុងទឹកដីឃុំក្រញូង ស្រុកស្នួល ខេត្តក្រចេះ 

 រាល់ឡាន ក្រុមឈ្មួញទាំងអស់នោះ បានយកឈើនេះលក់បន្តទៅឲ្យឈ្មួញនៅពីខាងកណ្ដុលជ្រុំ ស្រុកមេមត់ បន្តទៀត ចំណែកលោកហឿនសុខណា  ធ្លាប់មានកណ្ដាប់ដៃដែក ស្រាប់តែឥឡូវ កណ្ដាប់ដៃដែករបស់លោកហឿនសុខណាដែលសម្រាប់បង្ក្រាបបទល្មើសព្រៃឈើដូចជាសាបរលាយបាត់អស់ហើយ សមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត កំពុងតែបញ្ឈរក្បាលឡាន នៅក្នុងស្រុកកែវសីមា តាមដងផ្លូវជាតិលេខ 76 រហូតទល់មកដល់ស្រុកស្នួល ស្រុកមេមត់ មិនធ្វើអ្វីទាល់តែសោះ ដូច្នេះហើយ បានប្រជាពលរដ្ឋដាក់ការសង្ស័យ ទៅដល់មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងដែនជម្រកស្រុកកែវសីមា និងមន្ត្រីក្នុងស្រុកកែវសីមា ថាប្រហែលជាបានទទួល កញ្ចប់ ឬលាភសក្ការៈពីក្រុមឈ្មួញអស់ទាំងនោះទៅហើយទេដឹង បានពុំមានប្រធានការ ធ្វើការបង្ក្រាប ព្រោះអីនៅក្នុងស្រុកកែវសីមា ធ្លាប់តែល្បីលោកហឿនសុខណានិងលោកសារ៉ន អភិបាលស្រុករង ធ្វើការបង្ក្រាបរាល់បទល្មើសព្រៃឈើ ដូចភ្លៀងរលឹម សូម្បីតែប្រជាពលរដ្ឋរកស៊ីបន្តិចបន្តួច ក៏លោកហឿនសុខណានិងលោកសារ៉ន អភិបាលរងស្រុកកែវសីមា មិនមានការអនុគ្រោះ ឬលើកលែងនោះទេ ។

ប្រជាពលរដ្ឋបានលើកបន្តទៀតថា ឬមួយក៏លោកហឿនសុខណានិងលោកសារ៉នអភិបាលស្រុកកែវសីមាទទួល លាបសក្ការៈដូចគ្នាជាមួយមន្ត្រី នៅតាមដងផ្លូវដែលទេ ដឹងបានជាកណ្ដាប់ដៃដែករបស់លោកធឿនសំណាង ធ្វើការបង្រ្កាបមិនបាន ទៅវិញ។

 ប្រជាពលរដ្ឋនៅក្នុងស្រុកកែវសីមាសូមសំណូមពរឯកឧត្តម សៅសុខាត្រូវជាងមេបញ្ជាការរាជអាវុធហត្ថ លើផ្ទៃប្រទេសនិងគណៈកម្មការ

ការបង្ក្រាប សម្បត្តិធនធានធម្មជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

សូមឯកឧត្តមជួយ មានវិធានការ ទៅដល់មន្ត្រី នៅតាមគោលដៅនេះផង។




 

No comments:

Post a Comment

Pages