ខេត្តក្រចេះ៖ យប់ថ្ងៃទី 23 ខែមេសា ឆ្នាំ 2022 មានប្រជាពលរដ្ឋ បានស្នើសុំទៅសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធនៅក្នុង ឃុំក្រញូងសែនជ័យ សុំដឹកសសរចំនួន 6 ដើម ប្រភេទសសរជ្រុង ដឹកនឹងឡានសាំយ៉ុង តាមផ្លូវtty យកទៅសងលំនៅដ្ឋាននៅក្បែរព្រំដែន តែបែរជាអ្នកសារ
ព័ត៌មានមួយចំនួន បានចោទប្រកាន់ទៅលើសមត្ថកិច្ច តាមច្រកផ្លូវ tty និងសមត្ថកិច្ចប៉ុស្តិ៍ការពារព្រំដែន រួមទាំងមន្ត្រីអាវុធហត្ថថា មានការឃុបឃិតគ្នាជាប្រព័ន្ធ ឲ្យគេដឹកឈើឆ្លង ដែនទៅប្រទេសវៀតណាម ទៅវិញ។
សមត្ថកិច្ចឈរជើងនៅចំណុចខាងលើបានអោយដឹងថារឿងទាំងអស់នេះមិនពិតទេហើយ ប្រជាពលរដ្ឋម្ចាស់សសរនោះ គាត់បានចេញមុខអះអាងដែរថា ឈើដែលគាត់បានដឹកនេះគឺគាត់យកទៅធ្វើលំនៅដ្ឋានសម្រាប់នៅខ្លួនឯងទេ មិនដូចបងប្អូនអ្នកសារព័ត៌មាន ឬមហាជនមួយចំនួនកំពុងតែចោទប្រកាន់ ទៅលើសមត្ថកិច្ចពាក់ព័ន្ធនោះទេ ។
ករណីនេះអាជ្ញាធរមូលដ្ឋាននៅក្នុងឃុំក្រញូងសែនជ័យស្រុកស្នួល ច្រានចោលពាក្យចោទប្រកាន់របស់បងប្អូនអ្នកសារព័ត៌មានមួយចំនួនតូច ដែលចោទប្រកាន់ពួកគាត់ថាបើកភ្លើងខៀវអោយមានការ ដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមតាមច្រក tty ។សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធមន្ត្រីអាវុធហត្ថសុំអះអាងថាបើឈើទាំងពីរឡាននេះ ឆ្លងដែនទៅប្រទេសវៀតណាមដូចមហាជនមួយចំនួនចោទប្រកាន់មែន ពួកគាត់នឹងមានវិធានការធ្វើការបង្ក្រាបភ្លាមតែម្ដង។
ជាចុងក្រោយ សមត្ថកិច្ចនិងកងកម្លាំងការពារព្រំដែនគោក និងអាវុធហត្ថនៅចំណុចផ្លូវ tty សូមសំណូមពរដល់បងប្អូនអ្នកសារព័ត៌មានមួយចំនួន ឲ្យជួយធ្វើការបំភ្លឺនិងបកស្រាយជូនពួកគាត់ផងពីព្រោះករណីនេះមិនពិតទេ៕
No comments:
Post a Comment