ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងវរៈការពារព្រំដែនគោក៧០១ និងកងកម្លាំងកងរាជអាវុធហត្ថ ឈរជើងនៅតាមព្រំដែនកម្ពុជា-ឡាវ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Wednesday, April 6, 2022

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងវរៈការពារព្រំដែនគោក៧០១ និងកងកម្លាំងកងរាជអាវុធហត្ថ ឈរជើងនៅតាមព្រំដែនកម្ពុជា-ឡាវ

នាថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត  និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយរបស់ សមេ្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់កងកម្លាំងវរៈការពារព្រំដែនគោក ៧០១ និងកងកម្លាំងកងរាជអាវុធហត្ថ ឈរជើងនៅតាមព្រំដែនកម្ពុជា-ឡាវ។ 


មានប្រសាសន៍ក្នុងឪកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង នាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចក្រឡាហោម ជូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខ គ្រប់កាលៈទេសៈ ពិសេសជិតចូលឆ្នាំប្រពៃណីជាតិខ្មែរមកដល់នាពេលខាងមុខនេះ។ ក្នុងនោះដែរឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ចាក់ថា÷ ការនាំយកអំណោយមកពេលនេះ គឺសរបញ្ជាក់ឲ្យឃើញពី ការផ្សារភ្ជាប់រវាងកម្លាំងជួរមុខ ដែលមាន កងកម្លាំងកងទ័ព ក៏ដូច កម្លាំងនគរបាល ខ្សែបន្ទាត់ព្រំដែន និង កម្លាំងជួរក្រោយ ដែលមានគណៈបញ្ជាការឯកភាពខេត្ត ដោយឯកឧត្តមអភិបាលខេត្ត ជាប្រធាន និងមន្ទីរអង្គភាព ជាសេនាធិការឲ្យរដ្ឋបាលខេត្ត។


មានប្រសាសន៍ក្នុងឱកាសនោះដែល ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ក៏បានលើកឡើងអំពីតម្លៃនៃ សន្តិភាព ដោយឯកឧត្តម បានបញ្ជាក់ថា ÷ ប្រទេសកម្ពុជាមានសន្តិភាព ដូចសព្វថ្ងៃនេះ ដោយបានការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែស្វែងរក សន្តិភាពជូនជាតិមាតុភូមិ និងបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។ 


សូមបញ្ជាក់ថា÷ អំណោយដែលរដ្ឋបាលខេត្តស្ទឹងត្រែងនាំយកមកប្រគល់ជូនដល់ កងកម្លាំងវរៈការពារព្រំដែនគោក៧១  រួមមានអង្ករប្រណិត ៣.៥០០ គីឡូក្រាម .មីម៉ាម៉ា ១០កេសធំ ស្មើនិង ៦០កេសតូច. ត្រីខកំប៉ុង ១០ កេស. ទឹកស៊ីអ៉ីវ ១០ កេស .ទឹកត្រី ១០កេស. ទឹកបរិសុទ្ធសេកុង ៤០កេស ប្រហុកត្រី ១០ គីឡូក្រាម និងថវិកា ៤ .០០០ .០០០ រៀល និង អំណោយរបស់ ឯកឧត្តម ផៃ ប៊ុនឈឿន នូវ អង្ករ ៥០០ គីឡូក្រាម ផងដែរ។ 


និងកងកម្លាំងកងរាជអាវុធហត្ថ ឈរជើងនៅតាមព្រំដែនកម្ពុជា-ឡាវ អង្ករ១.៥០០ គីឡូក្រាម. មីម៉ ៦ កេសធំ ស្មើនិង ៣៦ កេសតូច . ត្រីខកំប៉ុង ៦ កេស .ទឹកស៊ីអ៉ីវ ៦កេស . ទឹកត្រី ០៦ កេស . ទឹកបរិសុទ្ធ សេកុង ២០ កេស . ប្រហុក ៥ គីឡូក្រាម .និង ថវិកា ២.០០០.០០០ រៀល និង អំណោយ របស់ឯកឧត្តម ផៃ ប៊ុនឈឿន នូវ អង្ករ ៥០០ គីឡូក្រាម ក្នុងនោះ អំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនជូនកងកម្លាំងវរៈការពារព្រំដែនគោក៧០១ ក្នុងម្នាក់ទទួលបាន ថវិកា២ម៉ីនរៀលផងដែរ៕








 

No comments:

Post a Comment

Pages