សេចក្តីបកស្រាយបំភ្លឺព័ត៌មាន​ និងបដិសេធ​ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការការចុះផ្សាយព័ត៌មានមិនពិត - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, April 26, 2022

សេចក្តីបកស្រាយបំភ្លឺព័ត៌មាន​ និងបដិសេធ​ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការការចុះផ្សាយព័ត៌មានមិនពិត

បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកឈ្មោះ Nith New និង Nith Official បានបង្ហោះសារមានខ្លឹមសារថា "សូមបងប្អូនជួយខ្ញុំផងប៉ូលីសអធិការខ័ណ្ឌឬស្សីកែវធ្វើស៊ីលុយខ្ញុំ ដាក់ថ្នាំចាប់រំលោភប្រព្ធខ្ញុំបូកហើយយកប្រពន្ឌខ្ញុំទៅលក់នៅក្រៅទៀតគេចាប់ប្រពន្ធខ្ញុំរំលោភបូកហើយពួកគាត់ដាក់ GPS អោយគេតាមដានខ្ញុំទៀតអ្នកភូមិក៏ចាប់រំលោភប្រពន្ធខ្ញុំដែលតែពួកគាត់ថាដោះស្រាយហើយតែគាត់អត់អោយលុយខ្ញុំទេយកលុយចែកគ្នាអស់ហើយ ប៉ូលីសនិងនៅជិតផ្ទះខ្ញុំពួកគាត់មេគ្រឿងញៀនធំជក់គ្រឿងញៀនទៀត ហើយពួកគាត់ដាក់ GPS មើលអ្នកលក់គ្រឿងញៀនហើយពួកគាត់ចាំធ្វើស៊ីគេ រឿងនិងគាត់អត់អោយខ្ញុំប្រាប់គេនិងប្រាប់គ្រួសារខ្ញុំទេដល់លូវពួកគាត់ធ្វើស៊ីលុយខ្ញុំបានខ្ញុំផុស" ភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកគណនីហ្វេសប៊ុកខាងលើ មកបកស្រាយបំភ្លឺករណីនេះ


នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការកោះហៅគណនីហ្វេសប៊ុកខាងលើ មានឈ្មោះ ប៉ុល សំនិត ភេទប្រុស ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មកចូលខ្លួនមកបំភ្លឺ ដោយបានសារភាពថារូបខ្លួនពិតជាបានបង្ហោះសារមានខ្លឹមសារខាងលើជាព័ត៌មានមិនពិត និងដោយមូលហេតុរូបខ្លួនជាអ្នកប្រើប្រាស់គ្រឿងញៀន និងខឹងជាមួយប្រពន្ធដែលរត់ចោលជាច្រើនខែ ទើបខូចចិត្តបង្ហោះសារនឹងតែម្តង


ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក កម្លាំងជំនាញបានតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមានមានសារធាតុញៀន សមត្ថកិច្ចក៏សម្រេចបញ្ជូនបុគ្គលរូបនេះទៅស្តានីតិសម្បទារនៅមណ្ឌលកែប្រែ៕





 

No comments:

Post a Comment

Pages