ខេត្តរតនគិរីថ្ងៃទី 12 ខែ 3 ឆ្នាំ 2022 ត្រូវនឹងម៉ោង 6 00 នាទី ក្រុមការងារបណ្ដាញព័ត៌មានថ្មីបានចុះទៅដល់ចំណុចស្ពានដែកជួបនឹងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកភ្នំក្រហម បានជួបប្រទះនិងគំនូរឈើ ដែលត្រៀមនឹងដឹកឆ្លងទៅប្រទេសវៀតណាម មិនត្រឹមតែប៉ុណ្ណោះនៅព្រឹកថ្ងៃដដែល 07:40 ក្រុមឈ្មួញបានបន្តដឹកឈើចេញពីភូមិឡុំឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវខេត្តរតនគិរី យកទៅដាក់នៅចំណុច ដូចខាងលើដដែល ត្រៀមនឹងដឹកឆ្លងទៅប្រទេសវៀតណាមតាមច្រករបៀងហៅថាស្ពានដែក ចំណែកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកភ្នំក្រហម គេបានឲ្យស្គាល់ឈ្មោះថាលោកដា និងលោកឡា ជានាយប៉ុស្តិ៍ យោធាភ្នំក្រហម កំពុងតែបើកភ្លើងខៀវឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យទៅវិញយោងតាមប្រភពប្រជាពលរដ្ឋ បានរស់នៅត្រង់ចំការក្បែរចំណុចស្ពានដែកនោះ បានរអ៊ូរទាំថាយមួយយប់ៗពួកគាត់មិនបានដេកពួននោះទេ ព្រោះក្រុមឈ្មួញ ដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ រាប់សិបម៉ូតូទៅហើយចំណែកសមត្ថកិច្ច មានមន្ត្រីយោធាប៉ុស្តិ៍ភ្នំក្រហម និងមន្ត្រីនគរបាលប៉ុស្តិ៍ភ្នំក្រហម ចងអង្រឹងដេកចាំយកលុយ ពីក្រុមឈ្មួញទៅវិញ មិនអើពើធ្វើការបង្ក្រាបនោះទេ ។
មហាជននៅក្នុងស្រុកអូរយ៉ាដាវបានលើកឡើងថា កាលពីឯកឧត្តមនៃគណៈអភិបាលខេត្តលោកថងសាវុន អតីតជាអភិបាលខេត្ត រតនគិរី គាត់បានដាក់បទបញ្ជាទៅមន្ត្រីនគរបាលតាមខ្សែក្រវ៉ាត់ព្រំដែន មិនថាមេប៉ុស្តិ៍ឬនាយប៉ុស្តិ៍នគរបាល ឬមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតដែលនៅតាមខ្សែក្រវាត់ព្រំដែន ថាឲ្យកាយផ្លូវរបៀបចោល កុំឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើបន្តទៀត ប៉ុន្តែក្រោយពីឯកឧត្តមនៃគណៈអភិបាលខេត្តលោកថងសាវុនផ្លាស់ប្ដូរទៅនៅខេត្តមណ្ឌលគិរី ស្រាប់តែឯកឧត្តមនៃគណៈអភិបាលខេត្តញ៉ែមសំអឿន ដែលលោកបានកាន់ជាចៅហ្វាយខេត្តនៅក្នុងខេត្តរតនគិរី ផ្ទុយទៅវិញ ស្រាប់តែក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើ ឆ្លងកាត់ផ្លូវរបៀង ច្រកប៉ុស្តិ៍ភ្នំក្រហម បានយ៉ាងរលូន យោងតាមប្រភពប្រជាពលរដ្ឋ នៅក្នុងភូមិសុំមិនបញ្ចេញឈ្មោះ បានលើកឡើងចំចំថាសព្វថ្ងៃនេះ សមត្ថកិច្ចមកជើងនៅត្រង់ចំណុចស្ពានដែក ឬនៅប៉ុស្តិ៍ភ្នំក្រហម បានត្រឹមតែមកយកលុយពីក្រុមឈ្មួញ ដឹកជញ្ជូនឈើនិងម៉ូតូ ចេញពីស្រុកអូយ៉ាដាវមកនោះទេ។ ចំណែកលោកម៉ាវិចិត្រស្រុកអូរយ៉ាដាវនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដូចជានគរបាលសេដ្ឋកិច្ចខេត្តរតនគិរី ដូចជាជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីជាច្រើនរូបទៀតដែលឈរជើងនៅស្រុកអូរយ៉ាដាវ កំពុងតែសប្បាយកើបលុយពីក្រុមឈ្មួញ ដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាម
ដូច្នេះហើយ ប្រជាពលរដ្ឋនៅក្នុងស្រុកអូរយ៉ាដាវ ស្នើសុំទៅដល់អាជ្ញាធរជួនខ្ពស់ ជួយមានវិធានការ ទៅដល់មន្ត្រីនៅត្រង់ចំណុចស្រុកអូយ៉ាដាវ ឬប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ភ្នំក្រហម និងមន្ត្រីយោធា រួមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត ផងចុះទាន ព្រោះមន្ត្រីទាំងអស់នេះ សុទ្ធតែមន្ត្រីពុករលួយ ឃុបឃិតជាមួយក្រុមឈ្មួញដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមមិនខ្វល់ពីជំងឺអ្វីទាល់តែសោះ ។
សូមបញ្ជាក់ផងដែរនៅព្រឹកថ្ងៃដដែល ក្រុមការងារបានជួបនឹងក្រុមឈ្មួញដឹកជញ្ជូនឈើគីប ចំនួន 5 ម៉ូតូ ប្រហែលជា 4 ម៉ែត្រគីប ក្រុមម៉ូតូទាំងអស់នោះបានបញ្ជាក់ឲ្យដឹងថា ក្នុងម៉ូតូនីមួយៗ គេបង់តំាងពីភូមិតាកុកភ្នង ឃុំបរខាំ រហូតដល់ព្រំដែនប៉ុស្តិ៍ភ្នំក្រហម ក្នុងមួយម៉ូតូ មិនក្រោមពី 40 ម៉ឺន ទៅ 70 ម៉ឺនរៀលនោះទេ បើមិនបង់លុយឲ្យសមត្ថកិច្ចទាំងអស់នោះ ប្រកដជាគេធ្វើការបង្ក្រាប ភ្លាមតែម្ដង ពួកគាត់បានបញ្ជាក់ថែមទៀតថា រាល់ការដឹកជញ្ជូនឈឺនឹងម៉ូតូនេះ គឺពុំមានផ្លូវវាងណាក្រៅពីប៉ុស្តិ៍ភ្នំក្រហម ផ្លូវចំណុចស្ពានដែក នោះទេ ព្រោះចំនុចនេះ ជនជាតិវៀតណាមបានមកទិញឈើ ដល់ចំណុចសូន្យតែម្ដង ។
ជាចុងក្រោយ ប្រជាពលរដ្ឋ នៅក្នុងស្រុកអូរយ៉ាដាវសូមសំណូមពរ ដល់ឯកឧត្តមញ៉ែមសំអឿនអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ជួយមានវិធានការទៅលើមន្ត្រី ពាក់ព័ន្ធនៅក្នុងស្រុកអូរយ៉ាដាវ ឬកងកម្លាំងដែលឈរជើងតាមខ្សែក្រវ៉ាត់ព្រំដែនផងចុះទាន ព្រោះកាលពីឯកឧត្តមនៃគណៈភិបាលខេត្តលោកថងសាវុនលោកបាននៅ ខេត្តរតនគិរី ពុំមានក្រុមឈ្មួញណាហ៊ានដឹកជញ្ជូនឈើឆ្លងដែនដូចសព្វថ្ងៃនេះទេ ។
No comments:
Post a Comment