ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញកាត់បើកវិញ្ញាសាប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, March 15, 2022

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញកាត់បើកវិញ្ញាសាប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ មន្ទីរធម្មការនិងសាសនាខេត្ត សហការជាមួយសាលាគណខេត្តត្បូងឃ្មុំ រៀបចំដំណើការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ កាត់ស្រោមវិញ្ញាសាធំមណ្ឌលត្បូងឃ្មុំ នៅសាលាបឋមសិក្សា ស ខេង ខ្នារ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


 ក្នុងពិធីកាត់វិញ្ញាសារធំ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការរដ្ឋបាលសាលាខេត្ត ព្រមទាំងសមណសិស្សសរុបចំនួន ១៥២អង្គ។


ថ្លែងនាឱកាសនោះឯកឧត្តម កេង ប៊ុនណា បានលើកឡើងថា៖ ការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ សម្រាប់សមណៈសិស្សទាំងអស់នាថ្ងៃនេះ គឺជាការវាស់ស្ទង់នូវចំណេះដឹង ដែលព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងគ្រហស្ថ មួយចំនួន ដែលបានខិតខំសិក្សារៀនសូត្រកន្លងមក និងដើម្បីសិក្សាបន្តនូវកំរិតថ្នាក់បន្តទៀត។ ដោយឡែកចំពោះការរៀបចំប្រឡងរបស់មន្ទីរធម្មការនិងសាសនាខេត្ត រៀបចំបានល្អត្រឹមត្រូវតាមបន្ទប់នីមួយៗ មានខ្យល់ចេញចូលបានល្អ សមណសិស្សទ្រង់មានគំលាតគ្នាតាមបន្ទប់នីមួយៗ។


ឯកឧត្តម អភិបាលរងខេត្ត បញ្ជាក់ថា ដើម្បីចូលរួមថែរក្សាវិស័យព្រះ ពុទ្ធសាសនា ជាសាសនារបស់រដ្ឋ គប្បីអ្នកប្រតិបត្តិទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្បួនច្បាប់ធម៌វិន័យឲ្យបានត្រឹមត្រូវ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមដំបូលប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។


 បើតាមការបញ្ជាក់របស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានអោយដឹងថា ខេត្តត្បូងឃ្មុំ មានពុទ្ធិកអនុវិទ្យាល័យចំនួន០២ គឺ១.ពុទ្ធិកអនុវិទ្យាល័យអគ្គមហាសេនាបតីជោ ហ៊ុន សែន វិហារទន្ទឹមសួង ក្រុងសួង យកចំនួន៤២អង្គ និង២.ពុទ្ធិកអនុវិទ្យាល័យអូរាំងឪ ស្រុកអូរាំងឪ យកចំនួន១១០អង្អ។


លោក បញ្ជាក់បន្ថែមថា ចំពោះការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០២២-២០២៣នេះ ប្រព្រឹត្តទៅរយៈពេល០១ថ្ងៃ មានសមណសិស្សសរុបចំនួន១៥២អង្គ គណៈមេប្រយោគ២៨អង្គ/នាក់ គ្រូពេទ្យប្រចាំការសង្គ្រោះបឋម០៤នាក់ កម្លាំងការពារ០៤នាក់ សរុបចំនួន១៨៨អង្គ/នាក់ ចែកចេញជា០៧បន្ទប់ ប្រលងលើវិញ្ញាសាចំនួន០៤ គឺភាសាបាលី សរសេរតាមអាន ព្រះវិន័យ និងគណិតវិទ្យា៕




 

No comments:

Post a Comment

Pages