ប៉មចម្រោះទឹកស្អាតដែលផ្តល់ដោយមូលនិធិកូកា-កូឡានៃក្រុមហ៊ុនភេសជ្ជៈកូកាកូឡាកម្ពុជាបានចូលរួមផលិតទឹកស្អាតប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត និងប្រជាពលរដ្ឋនៅជុំវិញតំបន់នោះប្រើប្រាស់សម្រាប់ពិសាដោយឥតគិតថ្លៃ និងបានចូលរួមក្នុង ការសន្សំសំចៃថវិការបស់សិស្សានុសិស្សលើការទិញទឹក និងថែមទាំងបានចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកពីការប្រើប្រាស់ទឹកដបប្លាស្ទិក ធ្វើឱ្យសាលារៀននិងសហគមន៍មានបរិស្ថាននិងអានម័យល្អ»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះក្នុងពិធីប្រគល់ទទួលប៉មចម្រោះទឹកស្អាតដែលមូលនិធិកូកា-កូឡាប្រគល់ជូនសាលាវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ តាមរយៈក្រសួងបរិស្ថាន។ ពិធីប្រគល់ទទួលប៉មចម្រោះទឹកស្អាតក៏មានការអញ្ជើញចូលរួមពីលោកស្រី ងិន ផលរ័ត្ន អភិបាលនៃអភិបាលក្រុងបូកគោ និងតំណាងក្រុមហ៊ុនកូកា-កូឡា និងសិស្សានុសិស្ស។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរគុណ ចំពោះមូលនិធិកូកា-កូឡានៃក្រុមហ៊ុនភេសជ្ជៈកូកាកូឡាកម្ពុជា ដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងការផ្តល់ឧបករណ៍ចម្រោះទឹកស្អាតសម្រាប់ពិសាជូនដល់សិស្សានុសិស្សនៅតាមសាលានានា និងចូលរួមជាមួយក្រសួងបរិស្ថានក្នុងការអប់រំបរិស្ថាន និងផ្តល់នូវដំណោះស្រាយផ្សេងៗក្នុងការគ្រប់ គ្រងសំណល់រឹងសំរាមជាពិសេសសំណល់ប្លាស្ទិកជាដើម។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការផ្តល់ឧបករណ៍ចម្រោះទឹកស្អាតនេះបានចូលរួមចំណែកជួយលើកកម្ពស់សុខុមាល ភាពសិស្សានុសិស្សឱ្យកាន់តែប្រសើរ ព្រោះទឹកជាជីវិត និង មនុស្សម្នាក់ៗមានតម្រូវការទឹកជាចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។
ប៉មចម្រោះទឹកស្អាតដែលផ្តល់ជូនវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោតនេះគឺជាប៉មចម្រោះទី២ របស់ក្រុមហ៊ុន ដែលត្រូវបានដំឡើងនៅឆ្នាំ ២០២២ នេះ ហើយជាប៉មចម្រោះទឹកស្អាតទី ៣៣ ដែលត្រូវ បានដំឡើងឱ្យប្រើប្រាស់នៅតាមសាលារៀននានាក្នុងប្រទេសកម្ពុជា។ ប៉មចម្រោះទឹកស្អាត AQUATOWER គឺជាប្រព័ន្ធចម្រោះទឹកស្អាត ដែលត្រូវបានដំឡើងរួមជាមួយនឹងAquaSan ដែលជាប្រព័ន្ធលាងសម្អាតបន្ទប់ទឹកដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាសហគមន៍ប្រមាណ ៣០០ នាក់នៅទីនេះ។ បើទោះជាការប្រគល់ប៉មចម្រោះទឹកស្អាតនេះ អាចជាការបង្ហាញពីការបញ្ចប់គម្រោងក៏ដោយ ក៏ការប្តេជ្ញាចិត្តរបស់យើងមិនបញ្ឈប់ត្រឹមការតំឡើងប៉មនេះដែរ យើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយមូលនិធិ Planet Water ក្នុងការអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំ បណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើតំហែទាំរយៈពេល ៥ ឆ្នាំ ក្រោយការដំឡើង។
No comments:
Post a Comment