អភិបាលខេត្តស្វាយរៀង​ អញ្ជេីញចូលរួមក្នុងពិធីចែកអង្ករជំនួយសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅក្រុងបាវិត - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Monday, March 21, 2022

អភិបាលខេត្តស្វាយរៀង​ អញ្ជេីញចូលរួមក្នុងពិធីចែកអង្ករជំនួយសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅក្រុងបាវិត

នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមក្នុងពិធីចែកអង្ករជំនួយសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅក្រុងបាវិត ខេត្តស្វាយរៀង​ ក្រោមអធិបតីភាព​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង។ 


ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅក្រុងបាវិត ឯកឧត្ដមអភិបាលរងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយនៅថ្ងៃនេះ។ 


ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទីកន្លែង ទូទាំងប្រទេសកម្ពុជាដោយមិនទុក្ខឲ្យអ្នកណា ស្លាប់ដោយសារអត់អាហារនោះទេ។ 


លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់បណ្តាប្រទេសម្ចាស់ជំនួយ រួមមាន ជប៉ុន ចិន និងកូរ៉េ ដែលបានផ្តល់ជំនួយជាស្បៀង តាមរយៈ កិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់។ ក្នុងនោះលេខាធិការដ្ឋានស្បៀងម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ បានឯកភាពលើសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសាធារណៈរដ្ឋ កូរ៉េជាម្ចាស់ជំនួយ បានផ្គត់ផ្គង់អង្ករចំនួន ៣០០តោន ដល់កម្ពុជា និងមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាគោលការណ៍លើ ការចែកអង្ករទាំងនេះ ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៧.៥០០គ្រួសារ ក្នុងខេត្តចំនួន៧ ខេត្ត គឺ ត្បូងឃ្មុំចំនួន ១.០០០គ្រួសារ បាត់ដំបងចំនូន ១.០០០គ្រួសារ បន្ទាយ មានជ័យចំនួន ១.៥០០គ្រួសារ ឧត្តរមានជ័យចំនួន ១.០០០គ្រួសារ សៀមរាបចំនួន ១.០០០ គ្រួសារ និងខេត្តកំពង់ចាម ចំនួន ១.០០០គ្រួសារ និងខេត្តស្វាយរៀងចំនួន ១.០០០គ្រួសារ ក្នុងនោះក៏ត្រូវបានបែងចែកទៅតាមបណ្តាក្រុងស្រុក ទៅតាមកាលវិភាគផងដែរ។


លោកជំទាវក៏បានក្រឿនរំលឹកប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែទាំសុខភាព ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងយាយីអាយុជីវិតមនុស្ស នៅទូទាំងពិភពលោក និងរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។


អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ ១០០គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ១បាវ ៤០គីឡូក្រាម ម៉ាស ១ប្រអប់ និងថវិកា ៥ម៉ឺនរៀល៕








 

No comments:

Post a Comment

Pages