សម្តេចក្រឡាហោម ស ខេង ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Tuesday, March 8, 2022

សម្តេចក្រឡាហោម ស ខេង ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមព្រះបរមរាជានុញ្ញាតសម្តែងអំណរសារទរំភើបយ៉ាងក្រៃលែងប្រកបដោយស្វាមីភក្តិ ដ៏ស្មោះស្ម័គ្រ ថ្វាយព្រះពរសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមមូលបទ «សមភាពយេនឌ័រនៅថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»។


ក្នុងវេលាដ៏មហានក្ខត្តឬក្សនេះ សម្តេចក្រឡាហោម ស ខេង សូមក្រាបបង្គំលំឱនកាយសម្តែងនូវអភិវន្ទន៍កិច្ច និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់លើកស្ទួយនូវសិទ្ធិ គុណតម្លៃ សីលធម៌ សេចក្តីថ្លៃថ្នូរនិងការចូលរួមរបស់ស្ត្រីលើគ្រប់វិស័យរបស់សង្គមនាំមកភាពសុខុដុមរមនា និងសេចក្តីសុខក្សេមក្សានក្នុងសង្គមជាតិ។


នាឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ សម្ដេចក្រឡាហោម ស ខេង សូមក្រាបបង្គំលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ សូមតាមបីបាច់ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរថ្វាយ សម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ និងចៀសផុតពីព្រះរោគាព្យាធិទាំងឡាយទាំងពួងកុំបីខានឡើយដើម្បីគង់ជាម្លប់ដ៏សុខដុមសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ៕


 

No comments:

Post a Comment

Pages