រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីប្រកាសតែងតាំងអភិបាលរងខេត្តសៀមរាបចំនួនពីររូប - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, March 11, 2022

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីប្រកាសតែងតាំងអភិបាលរងខេត្តសៀមរាបចំនួនពីររូប

កាលពីព្រឹកថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តបានរៀបចំពិធីប្រកាសតែងតាំងអភិបាលរងខេត្តសៀមរាបចំនួនពីររូបរួមមានលោក ប្រាក់ សោភ័ណ ឋានន្តរសកិ្ត ឧត្តមមន្ត្រីថ្នាក់លេខ៣ ត្រូវបានធ្វើការប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ដែលត្រូវបានទទួលភារកិច្ចថ្មីនៅក្រសួងមហាផ្ទៃ និង ធ្វើការប្រកាសផ្ទេរភារកិច្ចលោក អ៉ឹង គឹមលាង ឋានន្តរសកិ្ត ឧត្តមមន្ត្រីថ្នាក់លេខ៤ អភិបាលរងខេត្តពោធិសាត់ មកជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានផ្ទេរភារកិច្ចទៅជាអភិបាលរងខេត្តពោធិសាត់ ត្រូវបានប្រកាសចូលកាន់មុខតំណែងក្រោមអធិបតីភាពរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 


ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា បើទោះជាស្ថិតក្នុងដំណាក់កាល នៃផលប៉ះពាល់ ដោយសារជំងឺកូវីដធ្ងន់ធ្ងរក៏ដោយ រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុងឱ្យបានកាន់តែល្អប្រសើរថែមទៀត។ ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបគឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ខេត្តសៀមរាប ដែលមកដល់ពេលនេះយើងបានសម្រេច នៃការសាងសង់ផ្លូវបាន១០០% គឺនៅសេសសល់បន្តិចបន្តួច លើការងារបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ និងការងារផ្សេងទៀត ហើយគ្រោងនឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ 


បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និង ការប្តេជ្ញាចិត្តរបស់លោកអភិបាលរងខេត្តដែលទើបទទួលបានការតែង តាំងថ្មីរួចមក ឯកឧត្តម សក់ សេដ្ឋា បានជំរុញឲ្យអភិបាលរងទាំង២រូបដែលទើបទទួលតំណែងថ្មីនៅពេលនេះ ត្រូវរួមគ្នាជាមួយលោកអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើការអភិឌ្ឍខេត្តឲ្យកាន់តែមានការរីកច្រើន និងបម្រើប្រជាពលរដ្ឋឲ្យមានតម្លាភាព។ ក្នុងនោះ ត្រូវរួមគ្នាកសាង ពង្រឹង សមត្ថភាព រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ភូមិ ឃុំ សង្កាត់ ឲ្យមានភាពធុន ទៅនិងវិបត្ត ការប្រែប្រួល នៃព្រឹត្តិការណ៍នានា ជាក់ស្តែងដូចជាយើងកំពុងជួបប្រទះនៅពេលនេះ គឺការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ យើងបានឆ្លងកាត់វិធានការនានា ពាក់ព័ន្ធនិងជំងឺកូវីដ-១៩ផងដែរ​ ​ជាពិសោធន៍ រដ្ឋបាលមូលដ្ឋាន ជារដ្ឋបាលជួរមុខ ជារដ្ឋបាលឆ្លើយតបបានភ្លាមៗទៅនិងវិបត្តិទៅនិងការប្រែប្រួលទៅនិងជំងឺឆ្លងរាតត្បាតផ្សេងៗ គឺមានតែរដ្ឋបាលមូដ្ឋានប៉ុនណ្ណោះជាអ្នកឆ្លើយតប ជាអ្នកអនុវត្តវិធានការនានា។ 


ឯកឧត្តមបានបន្ថែមថាសេវាសាធារណៈ នៅតាមបណ្តាខេត្ត ដែលរាជរដ្ឋាភិបាលបានបង្កើតឡើងនូវយន្តការច្រកចេញចូលតែមួយ នៅតាមរដ្ឋបាលខេត្ត ក្រុង ស្រុក ឲ្យដំណើរការទៅបានល្អ ប្រកបដោយគុណភាព លឿនរហ័ស និង មានការជឿជាក់ទៀតផង ។ ក្នុងនោះដែរឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់ឯកឧត្តមអភិបាលរងខេត្តថ្មីទាំងពីរ ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនបន្ថែមទៀត គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចំបង ហើយក៏ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល លើការដឹកនាំ គ្រប់គ្រង បណ្តាមន្ទីរ ស្ថាប័ន និង អង្គភាពក្នុងខេត្តឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងស្ថាប័ន ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយមន្ទីរ ស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរ និង ប្រជាជន ដោយខេត្តសៀមរាប ជាតំបន់គោលដៅនៃភ្ញៀវទេសចរលើពិភពលោក ចូលមកទស្សនាកម្សាន្ត និង ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ដើមី្បបន្សាំខ្លួននឹងការរស់នៅតាមគន្លងប្រក្រតីថ្មី នៃបរិបទកូវីដ-១៩ផងដែរ៕











 

No comments:

Post a Comment

Pages