តើលោក កែវ សុភក្រ និងនាយកដែនភ្នំព្រិច រួមទាំងប្រធានស្នាក់ការអន្ទ្រង កំពុងតែបើកភ្លើងខៀវឱ្យលោក តាក់ នឹងលោក ផេន សម្រុកចូលអារឈើមែនដែរឬទេ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, February 17, 2022

តើលោក កែវ សុភក្រ និងនាយកដែនភ្នំព្រិច រួមទាំងប្រធានស្នាក់ការអន្ទ្រង កំពុងតែបើកភ្លើងខៀវឱ្យលោក តាក់ នឹងលោក ផេន សម្រុកចូលអារឈើមែនដែរឬទេ

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2022 ឈ្មួញដុះស្លែពីរនាក់ ដែលគេស្គាល់ថា ទីមួយឈ្មោះ តាក់ និងទីពីរឈ្មោះ ផេន មានទីលំនៅភូមិសេរីសុខា ឃុំថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ រស់នៅបច្ចុប្បន្ននៅចំណុចពាមអូរឈូង សព្វថ្ងៃនេះជាមេឈ្មួញយ៉ាងសកម្ម និងកំពុងតែសម្រុកដឹកជញ្ចូនឈើចេញពីព្រៃដែនជម្រកភ្នំព្រិច ឆ្លងកាត់តាមស្នាក់ការអន្ទ្រង កាត់ចូលភូមិ105 បន្តលក់ឱ្យអោយឈ្មោះ អៀច ជាមេឈ្មួញដុះស្លែនៅក្នុងទឹកដីខេត្តក្រចេះ ។


យោងតាមប្រភពមេឈ្មួញ និងសមត្ថកិច្ចមួយចំនួននៅក្នុងទឹកដីខេត្តមណ្ឌលគិរី សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា លោក តាក់ និងលោក ផេន សព្វថ្ងៃនេះកំពុងតែអាឈើនៅក្នុងព្រៃដែនជម្រកភ្នំព្រិច សង្សយ័មានការបើកភ្លើងខៀវពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភ័ក្រ និងលោក ព្រហ្ម វិបុលរតនៈ ត្រូវជានាយកដែនជម្រកភ្នំព្រិច និងប្រធានស្នាក់ការអន្ទ្រង និងសង្ស័យបានទទួលលាបសក្ការៈជាកញ្ចប់ប្រចាំថ្ងៃប្រចាំខែ ពីក្រុមឈ្មួញឈើឈ្មោះ តាក់ និង ផេន អស់ហើយមើលទៅ ។


ជាក់ស្ដែងនៅយប់ថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2022នេះ លោក តាក់ បានយករម៉កម៉ូតូដឹកឈើចេញពីចំណុច ពាមអូយឈូង យកមកលក់ឱ្យលោក អៀចជិះឡានTACOMA ពាក់ស្លាកលេខ ក្រចេះ 2A.7000 រួចបន្តដឹកកាត់ក្រុងក្រចេះ យកទៅលក់នៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្ដក្រចេះ ចំណែកអ្នកទទួលទិញពីលោក អៀច គឺម្ចាស់ឃ្លាំងមួយដែលមានទីតាំងនៅចំណុចភូមិព្រែកចំឡាក់នោះ ត្រូវបានគេស្គាល់ថា ឈ្មោះចាន់ ។


ប្រជាពលរដ្ឋបានរិះគន់ថា មន្ត្រីខេត្តមណ្ឌលគិរី និងខេត្តក្រចេះ មិនហ៊ានធ្វើការបង្ក្រាបក្រុមបក្សពួករបស់លោក តាក់ និងលោក អៀច នោះទេ ព្រោះដោយសារលោក អៀច មានខ្នងជាអ្នកមានអំណាចធំនៅក្នុងខេត្តក្រចេះនៅពីរក្រោយ ។




 




No comments:

Post a Comment

Pages