ខេត្តមណ្ឌលគិរី: ថ្ងៃទី 19 ខែ 2 ឆ្នាំ 2022ក្រុមឈ្មួញដុះស្លែឈ្មោះលោកមីនានិងលោករត្ន័មានឡានសាំយ៉ុង 4គ្រឿងបានដាក់ឈើពេញប្រៀបដឹកចេញពីស្រុកកែវសីមាឆ្លងកាត់តាមស្រុកស្នួលសមត្ថកិច្ចមើលមិនឃើញទាល់តែសោះ ចំណែកលោកនាយកដែនជម្រកស្រុកកែវសីមាប្រហែលជាកំពុងតែបើកភ្លើងខៀវឲ្យក្រុមលោកមីនាដែលជាមេឈ្មួញដុះស្លែរូបនេះដឹកជញ្ជូនឈើបាន យ៉ាងអនាធិបតេយ្យទៅវិញ ចំណែកលោកឃឿនសុខណាអភិបាលស្រុករងកែវសីមា ត្រូវជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើពីកន្លងមកលោកឃឿនសុខណាអភិបាលរងស្រុកតែងតែប្រើកណ្ដាប់ដៃដែក បង្រ្កាបពួកបទល្មើសផ្ទុយទៅវិញពេលនេះលោកឃឿនសុខណាបង្ក្រាបបានតែអ្នកតូចតាចទេចំណែកឈ្មួញធំ ដូចលោកមីនាលោកឃឿនសុខណានិងនាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមានិងមន្ត្រីជំនាញបរិស្ថាននៅក្នុងដែនជម្រកស្រុកកែវសីមាមិនហ៊ានបង្ក្រាប ទៅវិញ ចំណែកលោកអភិបាលស្រុកស្នួលវិញកំពុងតែសំងំស្ងៀមដូចជាអភិបាលស្រុកកែវសីមាដែរប្រជាពលរដ្ឋនៅក្នុងស្រុកកែវសីម៉ានិងស្រុកស្នួលមិនថាជាសមត្ថកិច្ចឬអាជ្ញាធរស្រុកទាំងពីរដូចខាងលើនេះបានទទួលលាភសក្ការៈពីលោកមិនានិងលោករត្ន័មែនឬទេ
ព្រោះបទល្មើសព្រៃឈើ គន្លងមក ឯកឧត្តមនៃគណៈអភិបាលខេត្តមណ្ឌលគិរីលោកថងសាវុន និងឯកឧត្តមនៃគណៈអភិបាលខេត្តក្រចេះ លោកវ៉ាថន តែងតែដាក់បទបញ្ជាទៅគ្រប់បណ្ដាស្រុកបើបស្រុកណាមានបទល្មើសព្រៃឈើត្រូវតែលោកចៅហ្វាយស្រុកធ្វើការបង្ក្រាបឲ្យខានតែបាន
ចំណែកកងកម្លាំងរាជអាវុធហត្ថ ទាំងស្នាក់ការ 709 ឬកម្លាំងអាវុធហត្ថដែលចូលតាមគោលដៅតាំងពីព្រំប្រទល់ស្រុកកែវសីមារហូតដល់ស្រុកស្នួល មើលមិនឃើញដែរឬទេបានជាមិនបង្ក្រាបតើបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្តទាំពីខេត្តដូចខាងលើនេះអស់លោកយកទៅបោះនៅធុងសំរាមមែនទេបានជាអស់លោកមិនស្តាប់បទបញ្ជាលោកចៅហ្វាយខេត្តទាល់តែសោះ។អស់លោកតែងតែធ្វើការបង្ក្រាបយកស្នាដៃតែអ្នកដឹកឈើបន្តិចបន្តួចសម្រាប់ចិញ្ចឹមក្នុងផ្ទះនោះទេ។បើជាដឹកក្បួនឡានខ្នាតយក្សដូចលោកមិនានិងលោករត្ន័អស់លោកមិនហ៊ានបង្ក្រាបទាល់តែសោះ។
No comments:
Post a Comment