តើដូចជាការលើកឡើងពីប្រភព បងប្អូនប្រជាពលរដ្ឋ ដែរឬយ៉ាងណាថា លោក ហាន សុខន នាយកដែនជម្រកសត្វព្រៃកែវសីមា បើកភ្លើងខៀវ ឲ្យក្រុមឈ្មួញកាប់ និងអារឈើដឹកលក់ កើនឡើងយ៉ាងអនាធិបតេយ្យ. ផ្សារចេញថ្ងៃទី 28 ខែ 1 ឆ្នាំ 2022 - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, January 28, 2022

តើដូចជាការលើកឡើងពីប្រភព បងប្អូនប្រជាពលរដ្ឋ ដែរឬយ៉ាងណាថា លោក ហាន សុខន នាយកដែនជម្រកសត្វព្រៃកែវសីមា បើកភ្លើងខៀវ ឲ្យក្រុមឈ្មួញកាប់ និងអារឈើដឹកលក់ កើនឡើងយ៉ាងអនាធិបតេយ្យ. ផ្សារចេញថ្ងៃទី 28 ខែ 1 ឆ្នាំ 2022

(ខេត្តមណ្ឌលគិរី)% សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានអះអាងដឹងថា បច្ចុប្បន្នមានឈើអារច្រៀករួច ត្រូវបានក្រុមឈ្មួញដឹកតាមរយ:គោយន្តចេញពី ឃុំស្រែឈូក នៃដែនជម្រកសត្វព្រៃកែវសីមា ខណៈប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយ ដែលសមត្ថកិច្ចជំនាញការពារព្រៃឈើហាក់ដូច ជានៅស្ងៀមទ្រឹង បើកភ្លើងខៀវឲ្យមានបទល្មើសព្រៃឈើកើនឡើងយ៉ាងអនាធិបតេយ្យ។


មហាជនរិះគន់ចំៗថា មានពេលខ្លះ ពួកគេឃើញក្បួនគោយន្តកន្ត្រៃដឹកឈើទាំងនោះ បើកស្ទើរតែកិនស្នាក់ការបរិស្ថានល្ហូតទៅហើយ ក៏គេមិនដែលឃើញមន្ត្រីបរិស្ថាននៅក្នុងទីស្នាក់ការនោះចេញមកទប់ស្កាត់ និងបង្ក្រាប ។ 


ប្រភពបន្តទៀតថា ឈ្មួញសំខាន់ៗដែលបានឃុបឃិតគ្នា កាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វដ៏មានតម្លៃចុងក្រោយរបស់ប្រទេសនោះរាប់ត្រួសៗ ទី១ឈ្មោះ យាយ ធាវ ទី២ ឈ្មោះ បញ្ញា ទី៣ ស្នា ទី៤ យាយ មានជ័យ និងទី៥ឈ្មោះ ផល្លា ។


ទាក់ទងបញ្ហានេះលោក ហាន សុខន (ហៅថា)នាយកដែនជម្រកសត្វព្រៃកែវសីមា ពេលអ្នកយកព័ត៌មានយើងទាក់ទងសុំការបំភ្លឺតាមទូរស័ព្ទលោកឆ្លើយថា ច្រឡំលេខ ។ 

ចំណែកលោក កែវ សុភ័គ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី២៦ ខែមករា នេះថា ម្សិលមិញសមត្ថកិច្ចចាប់ឈើអារបាន៣គោយន្តដែរ ។ 

ជាមួយគ្នាលោកក៏បានថ្លែងទទួលស្គាល់ដែរថា រឿងបង្ក្រាបបទ ល្មើសពិតជាមានការខ្វះចន្លោះមែន ដោយសារតែដែនជម្រកសត្វធំ ស្នាក់ការនៅឆ្ងាយពីគ្នា ហើយកម្លាំងប្រចាំស្នាក់ការនីមួយៗតិចទៀតគឺមានតែ២-៣នាក់ប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយលោកថា បើស្ថានការចាំបាច់លោក នឹងប្រើប្រាស់កម្លាំងចម្រុះមានមន្ត្រីដែនជម្រកសត្វ និងមន្ទីរចុះធ្វើការងារតែម្ដង ។


   -ជាចុងក្រោយ មហាជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកកែវសីមា ទទូចសំណូមពរ ដល់មន្ត្រីជំនាញពាក់ព័ន្ធ ទាំងអស់ (ជាពិសេស) លោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មេត្តាមានចំណាត់ការ និងត្រួតពិនិត្យទៅលើកូនចៅក្រោមឱវាទផងទាន៕ 


ជុំវិញនៃការផ្សព្វផ្សាយព័ត៌មានខាងលើនេះគេហទំព័របណ្ដាញព័ត៌មានថ្មី យើងខ្ញុំរង់ចាំទទួលស្វាគមន៍បើសិនជាមាន សមីជនណា គិតថាជាព័ត៌មានមិនពិត មិនសុក្រឹតនិងអយុត្តិធម៌ សម្រាប់ខ្លួនទេនោះ គេហទំព័រយើងខ្ញុំរង់ចាំបកស្រាយជូនវិញរៀងរាល់ម៉ោងធ្វើការ។សូមអរគុណ។





 

No comments:

Post a Comment

Pages