ខេត្តស្ទឹងត្រែង: លោកជំទាវចិត្តធម៌ហ៊ុនស៊ីណាត បានអញ្ជើញចុះមកខេត្តស្ទឹងត្រែង យកគ្រឿងបរិភោគនិងថវិកាមួយចំនួន ប្រគេនព្រះសង្ឃបានពីរវត្ត វត្តទី 1 វត្តភូមិច្រប់វត្តទី 2 វត្តស្រែស្រណុក
ហើយបានបង្ហួសទៅសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅភូមិពាមកោះស្នា ស្រុកស្ទឹងត្រង់ដែលបានមកនៅសុំដីសម្បទាន នៅក្នុងទឹកដីនៃខេត្តស្ទឹងត្រែង សម្រាប់ធ្វើចំការ និងដីលំនៅដ្ឋាននៅពេលនោះលោកជំទាវហ៊ុនស៊ីណាត បានចុះទៅដល់ចំការ ដែលដី លោកស្រីអៀងចាន់ឌី បានស្នើសុំ ដីស្របច្បាប់ ត្រូវទៅក្រសួងបរិស្ថាន និងក្រសួងសូរិយោដី និងអាជ្ញាធរខេត្តស្ទឹងត្រែង រួមទាំងអាជ្ញាធរស្រុកសេសានផងដែរ នៅពេលនោះ ឯកឧត្តមដួងពៅគណៈអភិបាលរងខេត្តខេត្តស្ទឹងត្រែង និងលោកអភិបាលស្រុកនៃគណៈអភិបាលស្រុកសេសាន រួមទាំងប្រធានមន្ទីរពាក់ព័ន្ធ និងកម្លាំងគណៈកម្មការខេត្តស្ទឹងត្រែង បានចុះវាស់វែងដី ជូនឱ្យប្រជាពលរដ្ឋនៅពាមកោះស្នា ឲ្យបានស្របច្បាប់និងធ្វើអាស្រ័យផល ។
ព្រោះដោយសារប្រជាពលរដ្ឋនៅពាមកោះស្នា ចំនួន 299 គ្រួសារ រោងការគំរាមកំហែង ពីការបាក់ដី លំនៅដ្ឋាន និងបាក់ដីចំការ គ្មានអ្វីធ្វើនោះទេ នៅពេលនោះផងដែរលោកជំទាវ ហ៊ុនស៊ីណាតបានស្នើសុំទៅអាជ្ញាធរស្រុកសេសាន និងឯកឧត្តមអភិបាលខេត្តនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឲ្យជួយមើលប្រជាពលរដ្ឋ នៅពាមកោះស្នា ដែលបានរស់នៅភូមិឃុំដូចខាងលើនេះផងចុះ ព្រោះប្រជាពលរដ្ឋ នៅពាមកោះស្នា ពិតប្រាកដជាខ្វះខាត ដីធ្វើចំការ និងអាស្រ័យផល និងដីលំនៅដ្ឋានពិតប្រាកដមែន ។
ពេលនោះ កម្លាំងគណៈកម្មការខេត្ត ចុះវាស់វែងដីធ្លី ដឹកនាំដោយឯកឧត្តមដួងពៅ នៃគណៈអភិបាលខេត្តរង បានទទួលសំណូមពររបស់លោកជំទាវហ៊ុនស៊ីណាត នៅពេលនោះឯកឧត្តមដួងពៅគណះអភិបាលខេត្តរង និងលោកអភិបាលស្រុកសេសានថា គាត់នឹងជួយ ខ្នះខ្នែង ដុតដៃដុតជើងតែម្ដង ។ ប្រជាពលរដ្ឋពាមកោះស្នា មិនអោយលោកជំទាវខកបំណងទេប្រជាពលរដ្ឋនៅពាមកោះស្នា 299 គ្រួសារ សូមលើកដៃ ថ្លែងអំណរគុណដល់លោកជំទាវហ៊ុនស៊ីណាត និងឯកឧត្តមដួងពៅអភិបាលខេត្តរងរួមទាំងប្រធានមន្ទីរពាក់ព័ន្ធ និងលោកអភិបាលស្រុកសេសាន យ៉ាងខ្លាំងនោះតែម្ដង ជាចុងក្រោយ លោកជំទាវហ៊ុនស៊ីណាត បានលើកចំចំថា គាត់អញ្ជើញដល់ភ្នំពេញវិញគាត់នឹងតេទៅលោកឧកញ៉ាគិតម៉េង ថាប្រជាពលរដ្ឋរបស់គាត់ចំនួន 299 គ្រួសារមិនមានប៉ះពាល់ ទៅលើវារីអគ្គិសនីនោះទេ រាល់ពាក្យដែលរាយការណ៍កន្លងមក គឺពាក្យមិនពិត ចំណែកនៅត្រង់ចំណុចជំនាអគ្គិសនី មានតែដីសមត្ថកិច្ចអាវុធហត្ថ មន្ត្រីរាជការនៅក្នុងស្រុកសេសាននោះទេគាត បានលើកឡើងបន្តទៀតថាដីរបស់លោកស្រីអៀងចាន់ឌី ធ្វើការស្នើសុំស្របច្បាប់2015ឆ្នាំមកហើយក៏មានជនអនាធិបតេយ្យ ពិសេសជាងគេ គឺបងប្អូនជនជាតិអ៊ីស្លាម និងបងប្អូនខ្មែរមួយចំនួន ដែលមិនមានឈ្មោះបានមករស់នៅកាប់ទន្ទ្រានដីព្រៃប៉ះចំទៅលើដីស្នើសុំរបស់ប្រជាពលរដ្ឋចំនួន 299 គ្រួសារនោះ។
គណៈកម្មការខេត្ត បានលើកឡើងថាបើបប្រជាពលរដ្ឋណាមិនមាននៅក្នុងឈ្មោះចំនួន 299 គ្រួសារនោះទេត្រូវនាំគ្នាចាកចេញជាបន្ទាន់បើមិនចេញឬមិនចូលជំលឿនឈ្មោះនោះទេ អាជ្ញាធរនិងគណៈកម្មការខេត្តប្រាកដជាមានវិធានការ ទៅតាមផ្លូវច្បាប់តែម្ដង ព្រោះដីនៅចំណុច អូចំបក់ ស្ថិតនៅក្នុងភូមិភ្លុកឃុំភ្លុក ស្រុកសេសានព្រំប្រទល់នៅឃុំស្រែគោ នឹងព្រំប្រទល់យើនជាពលរដ្ឋនៅពាមកោះស្នាបានស្នើសុំតាំងពី 2015 ជាចុងក្រោយ ប្រជាពលរដ្ឋនៅពាមកោះស្នាចំនួន 299 គ្រួសារ សូមថ្លែងអំណរគុណ ដល់លោកជំទាវហ៊ុនស៊ីណាត និងសូមថ្លែងអំណរគុណដល់ឯកឧត្តមនៃគណៈអភិបាលខេត្តស្ទឹងត្រែងលោកស្វាយសំអៀងនិងសូមថ្លែងអំណរគុណដល់លោកអភិបាលស្រុក សេសាន និងប្រធានមន្ទីរពាក់ព័ន្ធ ជាច្រើនរូបទៀត ដែលជួយវាស់វែង ដីជូនឲ្យដល់ ពួកគាត់ចុងក្រោយប្រជាពលរដ្ឋចំនួន 299 គ្រួសារសូមប្រសិទ្ធិពរជ័យនិងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមឱ្យសុខភាពល្អឈ្នះមារសត្រូវគ្រប់ទិសទីតែម្ដង
No comments:
Post a Comment