ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១
(កំពង់ឆ្នាំង)៖ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ដែលល្បីល្បាញខាងឈូសឆាយយកដីព្រៃលិចទឹករបស់រដ្ឋ នៅខេត្តកំពង់ឆ្នាំង និងជាអ្នកពូកែប្ដឹងចាប់ប្រជាពលរដ្ឋដែលចូលទៅក្បែរដីលោកដាក់គុកនោះ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចចំនួន ៦៧៥ ហិកតា ស្ថិតនៅក្នុង ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកឲ្យរដ្ឋវិញ។
នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២១នេះ អភិបាលខេត្តបានឲ្យដឹងទៀតថា ដីជាង ៦០០ហិកតានេះ គឺលោក ស៊ុំ សុជាតិ បានប្រគល់ឲ្យរដ្ឋវិញ កាលពីថ្ងៃ ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយដីទាំងអស់នេះគឺបានមកដោយទិញពីប្រជាពលរដ្ឋ និងខ្លះទៀតបានដោយការឈូសឆាយបន្ថែម។
មហាជន ក៏ដូចជាប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង កំពុងរង់ចាំតាមដានបន្ត តេីមានមន្ត្រី ប៉ុន្មាននាក់អាចប្រឈមមុខចំពោះផ្លូវច្បា.ប់ពាក់ព័ន្ធនឹងការទ.ន្ទ្រានយកដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបនេះ ?
សូមរំឭកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី ២៨ ខែវិច្ឆិកា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងប.ង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។មហាជនគ្រប់ទិសទីបានសាទរ និង គាំទ្រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន លេីពួកខិ.លខូចទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់។
កន្លងមកឱ្យតែអ្នកសារព័ត៌មានចុះផ្សាយពីក្រុមបុគ្គលទុច្ចរិតបំផ្លាញព្រៃលិចទឹកតែងតែធ្វើលិខិតបំភ្លឺបដិសេធ។
ចាំមើលម្ដងនេះព្រឹត្តិការណ៍កក្រើកពិភពលោកតើបុគ្គលមន្ត្រីខិលខូចមួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំងឆ្លើយបំភ្លឺយ៉ាងណាចំពោះមុខច្បាប់ ជាពិសេសឆ្លើយបំភ្លឺយ៉ាងណាចំពោះអង្គភាពប្រឆាំងអំពើពុករលួយ។
ស្រាវជ្រាវស៊ើបអង្កេតព័ត៌មានផ្សព្វផ្សាយជូនដំណឹងដល់ថ្នាក់ដឹកនាំចូលរួមកិច្ចការសង្គម៕
No comments:
Post a Comment