ខេត្តក្រចេះ យប់ថ្ងៃទី29 ខែ 11 ឆ្នាំ 2021 ត្រូវនឹងម៉ោង 10 .30 នាទី ក្រុមក្បួនសាំយ៉ុង ដឹកជញ្ជូនសិប្បកម្ម កែច្នៃខុសច្បាប់ ដែលគេអោយស្គាល់ឈ្មោះ តាក្ងាននិងបក្សពួក 4 គ្រឿង ចេញពីភូមិរលួស ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ គ្មានសមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ដូចជាមេព្រៃ កម្លាំងអាវុធហត្ថ កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តក្រចេះ ធ្វើការបង្ក្រាបនោះទេ
ដោយសារ ក្រុមមេឈ្មួញ ឈ្មោះតាក្ងាននេះ បានផ្ញើមីសេកអស់ហើយទេដឹង បានជាអស់លោកមន្ត្រីពាក់ព័ន្ធ មិនមានវិធានការ ធ្វើការបង្ក្រាបពិសេសជាងគេ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ នោះតែម្ដង ។
យោងតាមប្រភពប្រជាពលរដ្ឋ នៅភូមិរលួស បានបញ្ជាក់ឲ្យក្រុមការងារដឹងថា ក្រុមតាក្ងាននេះ និងមានបក្សពួកជាច្រើនទៀត ប្រហែលជាអាចមានសាំយ៉ុង រហូតទៅដល់ 10 គ្រឿងផង ដែលមានការដឹកជញ្ជូន ឈើនិងសិប្បកម្មខុសច្បាប់ចេញពីឃុំរលួស ទោះបីមានមន្ត្រីជំនាញ ឬបរិស្ថាន កម្លាំងប៉ូលិសសេដ្ឋកិច្ច ប្រឆាំងបទល្មើស និងកម្លាំងរាជអាវុធហត្ថ ជំនាញរដ្ឋបាលព្រៃឈើ ត្រួតពិនិត្យ សកម្មភាពសិប្បកម្មកែច្នៃយ៉ាងណាក៏ដោយ បានត្រឹមតែទៅអើតមើល ឬត្រឹមកាក់ឡានឱ្យឈប់តែប៉ុណ្ណោះ
យោងតាមប្រភពពីប្រជាពលរដ្ឋដដែលថា មន្ត្រីពាក់ព័ន្ធទាំងអស់ ធ្វើមិនដឹងមិនឮ មើលមិនឃើញទាល់តែសោះ ពិសេសជាងគេលើលោកតែរីនាយសង្កាត់រដ្ឋបាលព្រៃឈើ ឃុំរលួសតែម្ដង ដូច្នេះហើយ ប្រជាពលរដ្ឋសុំសំណូមពរ ដល់លោកទ្រីសុភ័ក្រ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ឯកឧត្តមវ៉ាថន ត្រូវជាគណៈអភិបាលខេត្តក្រចេះ ជួយមានវិធានការ ទៅដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលនៅតាមគោលដៅដងផ្លូវជាតិលេខ 7 តាំងពីស្រុកសំបូរ រហូតទៅដល់ស្រុកឆ្លូងផងចុះទាន បើដូច្នេះ ពិតជាក្រុមឈ្មួញនេះ ធ្វើភ្លៀងក៏បាន ធ្វើផ្គរក៏បាន ដោយសារក្រុមឈ្មួញប្រើទឹកលុយ បិទភ្នែកមន្ត្រីជំនាញអស់ហើយ
No comments:
Post a Comment