សូមរំលឹកដល់លោកអភិបាលស្រុកអូរជុំផងជួយត្រួតពិនិត្យក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើនិងអាបំផ្លាញឈើ នៅក្នុងឃុំកាឡៃ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, December 16, 2021

សូមរំលឹកដល់លោកអភិបាលស្រុកអូរជុំផងជួយត្រួតពិនិត្យក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើនិងអាបំផ្លាញឈើ នៅក្នុងឃុំកាឡៃ

ខេត្តរតនគិរី សូមរំលឹក អាជ្ញាធរ និងអភិបាលស្រុកអូរជុំ ជួយមើលព្រៃនៅឃុំកន្លែងផង បើនៅតែបណ្ដែតបណ្ដោយអោយក្រុមឈ្មួញ កាប់ទន្ទ្រាន នឹងអាឈើលក់ ព្រៃឈើរឃុំកាឡៃ ស្រុកអូរជុំ ប្រាកដជារលាយហិនហោចហើយមិនខាន ចំណែកមន្ត្រីប៉ូលិសឬជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីយោធាកម្លាំងអាវុធហត្ថបានត្រឹមតែដាក់ខែ ទទួលលាភសក្ការៈពីក្រុមឈ្មួញតែប៉ុណ្ណោះពួកបីគេកាប់បំផ្លាញព្រៃឈើនៅភូមិកាឡៃនិងកន្លែងដទៃទៀតនៅក្នុងស្រុកអូរជុំមិនដែលមានសមត្ថកិច្ចនិងអាជ្ញាធរអើពើសោះឡើយ ប្រជាពលរដ្ឋ កំពុងតែដាក់ការរិះគន់ ទៅលើជំនាញមន្ត្រីពាក់ព័ន្ធ សមត្ថកិច្ចដូចខាងលើនេះ ថាអសុវត្ថិភាពតែម្ដង សូម្បីតែព្រៃឈើមើលឃើញរាល់ថ្ងៃ ក៏អស់លោក មិនយកចិត្តទុកដាក់នោះដែរ ចំណែកប្រធានសហគមន៍ឃុំកាឡៃ ឬលោកមេភូមិនិងលោកមេឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាល មិនហ៊ាននឹងក្រុមឈ្មួញព្រោះដោយសារទទួលលាភសក្ការៈពីក្រុងឈ្មួញដែលរស់នៅភូមិការឡៃតែម្ដង

និងប្រធានសមាគមការឡៃយោងតាមប្រភព ប្រជាពលរដ្ឋនិងក្រុមឈ្មួញរកស៊ីមួយចំនួនបានបញ្ជាក់ឲ្យដឹងថារាល់ការក្រុមឈ្មួញហ៊ានកាប់ទន្ទ្រានព្រៃឈើនៅឃុំកន្លែងនេះបានបើកភ្លើងខៀវពីប្រធានសហគមន៍និងលោកមេឃុំរួមទាំងមន្ត្រីពាក់ព័ន្ធនៅក្នុងឃុំកាឡៃ ស្រុកអូរជុំតែម្ដង

ប្រជាពលរដ្ឋបានលើកឡើងទៀតថាក្រុមឈ្មួញសព្វថ្ងៃ តែសម្រុកអាឈើ ប្រភេទលេខ 2  និងម៉ាស៊ីនត្រង់សឺន័រ លាន់ពេញព្រៃ រាល់យប់ថ្ងៃយ៉ាងណាក៏ដោយក៏មិនដែលឃើញអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធនោះ បើកភ្នែកមើលនោះទេ បានតែត្រឹមដល់ខែ មកទទួលកញ្ចប់តែប៉ុណ្ណោះយោងតាមប្រភពពីប្រជាពលរដ្ឋដដែលបានអោយដឹងថានៅក្នុងភូមិការឡៃ 3  សព្វថ្ងៃនេះក្រុមឈ្មួញអាឈើប្រភេទដូចខាងលើនេះយកទៅ លក់បន្តឱ្យ មេឈ្មួញម្នាក់ដែលមានឥទ្ធិពលនៅក្នុងខេត្តរតនគិរីយកទៅដាក់ក្នុងដេប៉ូស្របច្បាប់។

ហើយបានពួកគាត់លើកឡើងថាចំណែកអ្នកកាប់ឈើចេញពីព្រៃសហគមន៍យកមកទុកនៅឃុំកាឡៃ ពុំមានអ្នកណាធ្វើអីទេព្រោះដោយសារមានឥទ្ធិពលអ្នកមានអំណាចកំពុងតែឈរបាំងពីក្រោយខ្នងនិងចាំទិញឈើយកពីក្រុមឈ្មួញនៅក្នុងឃុំកន្លែងតែម្ដង ។


ចុងក្រោយ ប្រជាពលរដ្ឋសុំសំណូមពរដល់អាជ្ញាធរជាន់ខ្ពស់ នៅក្នុងខេត្តរតនគិរីអោយជួយត្រួតពិនិត្យទៅដល់មន្ត្រីក្រោមឱវាទនៅក្នុងស្រុកអូរជុំផងចុះទៀន ។

នៅលេខទី 2 បន្តទៀត សរសេរចង់ឈ្មោះមេខ្លោងដឹកជញ្ជូនឈើ និងអារឈើនៅឃុំកាឡៃតែម្ដងព្រោះចាំទស្សនា លេខបន្ត











 

No comments:

Post a Comment

Pages