នារសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ជុំវិញបរិវេណ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។ ក្នុងពិធីប្រជុំនេះដែរ មានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចលេខ១ និងមេបញ្ជាការតាមគោលដៅផងដែរ៕
Thursday, December 16, 2021

Home
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងថ្ងៃសម្ពោធ ពហុកីឡដ្ឋានជាតិមរតកតេជោ!
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងថ្ងៃសម្ពោធ ពហុកីឡដ្ឋានជាតិមរតកតេជោ!
Tags
# ព័ត៌មានជាតិ
Share This

About សារព័ត៌មាន បណ្តាញព័ត៌មានថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន បណ្តាញព័ត៌មានថ្មី រីករាយរង់ចាំទទួលរាល់ការបកស្រាយ បំភ្លឺពីសំណាក់លោក-លោកស្រីរៀងរាល់ម៉ោងធ្វើការ
No comments:
Post a Comment