សង្វៀនជល់មាន់មួយកន្លែងក្នុងស្រុកពញាក្រែក យីហោឈ្មោះថា កាសុីណូ ចក្រវាល ជាយដែន មានច្បាប់អនុញ្ញាត្តិ តែបែរជាមិនអនុវត្តន៍តាមច្បាប់កំនត់ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Wednesday, December 1, 2021

សង្វៀនជល់មាន់មួយកន្លែងក្នុងស្រុកពញាក្រែក យីហោឈ្មោះថា កាសុីណូ ចក្រវាល ជាយដែន មានច្បាប់អនុញ្ញាត្តិ តែបែរជាមិនអនុវត្តន៍តាមច្បាប់កំនត់

ចេញផ្សាយ ថ្ងៃទី 30/11/2021 ភូមិកក់ ឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានសង្វៀនជល់មាន់មួយកន្លែងដែលមានស្លាកយីហោឈ្មោះថា" កាសុីណូ ចក្រវាល ជាយដែន" មានច្បាប់អនុញ្ញាត្តិ តែបែរជាមិនអនុវត្តន៍តាមច្បាប់កំនត់។

        ជាក់ស្តែងដូចនៅរសៀលថ្ងៃ29/11/2021 នេះនាក់សារពត៌មាន  បានទៅថតរូបភាពដល់ទីកន្លែងកាសុីណូផ្ទាល់ ក៏ឃេីញថា ពិតជាមានប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងច្រេីនកុះករ ដោយមិនមានឃេីញភ្ញៀវបរទេស នឹងភ្ញៀវអន្តោប្រវេសន៍ចូលលេងឡេីយ ។

 អគ្គនាយកដ្ឋានល្បែង នឹងពាណិជ្ជកម្ម ពោលគឺច្បាប់ បានចេញលិខិតអនុញ្ញាត្តអោយគ្រប់ទីតាំងល្បែងកាសុីណូទាំងអស់ទូទាំងប្រទេស អោយបេីកលេងបានតែជាមួយជនបរទេស រឺជនអន្តោប្រវេសន៍តែប៉ុណ្ណោះ គឺមិនបានអនុញ្ញាតអោយប្រជាជនខ្មែរចូលលេងជាដាច់ខាត។ 

ចុះហេតុអ្វីបានជាកាសុីណូ១នេះ ល្មេីសនឹងច្បាប់ទៅវិញ។


            បេីតាមការសង្ស័យ កាសុីណូ១នេះប្រហែលជាមានខ្នងបង្អែកធំជាក់ជាមិនខាន បានជាលេងមិនញញេីតច្បាប់បែបនេះ ជាពិសេស ទោះបីជារាជរដ្ឋាភិបាល បេីកប្រទេសមែន ពិត តែថ្នាក់ដឹកនាំ នៅតែព្រួយបារម្មណ៏ ក៏ដូចជាផ្តាំផ្ញេីរអោយប្រជាពលរដ្ឋចេះប្រយ័ត្នប្រយែង នឹងអនុវត្តន៍ផែនការណ៍ 3កុំ នឹង3ការពារ នៅឡេីយទេ។


      មួយវិញទៀតបេីតាមការបង្ហេីបប្រាប់ពីភ្ញៀវមកលេងនឹងសន្តិសុខនៅទីនោះ បានប្រាប់ខាងសារពត៌មានយេីងអោយដឹងថា មានមេការម្នាក់ឈ្មោះ ហានរូបជាមេការធំនៅទីនេះ ហេីយជាអ្នកគៀងគរ ប្រជាពលរដ្ឋខ្មែរអោយចូលមកលេងយ៉ាងអណាធិបតេយ្យ។ ដូចច្នេះហេីយ នេះជាបញ្ហាមួយដែលប្រឈមមុខធ្វេីអោយពលរដ្ឋមានឱកាសក្នុងការឆ្លងជំងឺ កូវីត19 ហេីយនៅមានបញ្ហាជាច្រេីនទៀតដល់ពលរដ្ឋក្រោយពីបានមកលេងល្បែង ដូចជា: អំពេីចោរកម្ម ឆក់ប្លន់ គ្រឿងញៀន អំពេីហិង្សាជាដេីម។.ល.។


ជាចុងក្រោយ សូមសំណូមពរដល់ ស្ថាប័ន អង្គភាព មន្ត្រីពាក់ព័ន្ធក្នុងខេត្ត ត្បូងឃ្មុំទាំងអស់មេត្តា ចុះបេីកការសេុីបអង្កេត បេីរកឃេីញថា កាសុីណូ១នេះប្រព្រឹត្តិខុសច្បាប់ សូមមានវិធានការតាមច្បាប់ផងទាន ជាពិសេសខាង អគ្គនាយកដ្ឋាន ល្បែងនឹង ពាណិជ្ជកម្ម មេត្តាចាត់មន្ត្រីក្រោមឱវាទមកតាមដាននឹងបេីកការសេុីបអង្កេត ថាតេីកាសុីណូ១នេះបេីកលេងបែបនេះពិតជាត្រូវតាមច្បាប់រឺក៏ខុសច្បាប់។





 

No comments:

Post a Comment

Pages