ប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង សូមសំណូមពរដល់លោកស្វាយសំអឿ ឯកឧត្តម គណៈអភិបាលខេត្តស្ទឹងត្រែង ជួយមានចំណាត់ការ ទៅដក ktv ដែលកំពុងបើក យ៉ាងអនាធិបតេយ្យផងចុះ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, November 19, 2021

ប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង សូមសំណូមពរដល់លោកស្វាយសំអឿ ឯកឧត្តម គណៈអភិបាលខេត្តស្ទឹងត្រែង ជួយមានចំណាត់ការ ទៅដក ktv ដែលកំពុងបើក យ៉ាងអនាធិបតេយ្យផងចុះ

ខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋ កំពុងតែមានការព្រួយបារម្ភ ខ្លាចរីករាលដាល ជំងឺកូវីដ19 ព្រោះដោយសារមាន ktv ជាច្រើនកន្លែង កំពុងតែបើក ឲ្យភ្ញៀវចូល ផឹកស៊ីយ៉ាងអាណាធិបតេយ្យ និងច្រៀងរលាករលោភ តាមតែអំពើចិត្ត មិនខ្លាចជំងឺកូវីដផងនោះទេ ចំណែកលោកស្នងការ ខេត្តស្ទឹងត្រែង និងកម្លាំងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ពុំមានយកចិត្តទុកដាក់ ទៅលើ ktv ជាច្រើនកន្លែង ដែលកំពុងបើកយ៉ាងអនាធិបតេយ្យ ដូចជា tv ឈ្មោះស្រីម៉ៅ និង ktv កាឡាក់ស៊ី រួមទាំងមានktvជាច្រើនទៀត ដែលកំពុងបន្តបើក នៅក្នុងក្រុងស្ទឹងត្រែងតែម្ដង ។

 ទោះបម្បីប្រមុខរាជរដ្ឋាភិបាល ទើបតែប្រកាសថ្មីៗថា ktv ឬរងការ រួមទាំងកន្លែងអកកាដង់ បើកផឹកស៊ី គឺមិនទាន់ឲ្យបើកនោះទេ 

ប៉ុន្តែចំណែកម្ចាស់ ktv ដូចជាគ្មានការព្រួយបារម្ភ នឹងប្រសាសន៍ របស់មុខថ្នាក់ដឹកនាំទៅវិញ

ឯចំណែកអាជ្ញាធរក្រុងស្ទឹងត្រែង ដូចជាកម្លាំងអាវុធហត្ថ កម្លាំងស្នងការនគរបាលខេត្តស្ទឹងត្រែង មិនយកចិត្តទុកដាក់ទាល់តែសោះ ឬមួយក៏ ktv ទាំងអស់នេះ បានសូកប៉ាន់ទៅលើអាជ្ញាធរ ក្នុងក្រុងស្ទឹងត្រែងអស់ហើយទេដឹង បានជាមិនគិតពី សុវត្ថិភាពរបស់ប្រជាពលរដ្ឋ គន្លងមក ខេត្តស្ទឹងត្រែងធ្លាប់ផ្ទុះជំងឺកូវីដ 19 ចេញពីខារ៉ាអូខេកាឡាក់ស៊ី ថែមទាំងប្រជាពលរដ្ឋ ស្ទើរតែរកម្ហូប ហូបគ្មានផង ប៉ុន្តែឥឡូវ អាជ្ញាធរក្រុងស្ទឹងត្រែង និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តស្ទឹងត្រែង ធ្វើដូចជាមិនដឹងមិនឮ ដូចនេះហើយ ប្រជាពលរដ្ឋសុំសំណូមពរទៅដល់លោកស្វាយសំអៀង ត្រូវជាឯកឧត្តមនៃគណៈអភិបាលខេត្ត ស្ទឹងត្រែងដែល ទើបតែមកទទួលតួនាទីថ្មីៗនេះ ជួយមានវិធានការ នឹងធ្វើការបង្ក្រាប អ្នកដែលបើក ktv សិនផងចុះទាន បើមិនដូចច្នោះ ប្រាកដជាថ្ងៃណាមួយ ជំងឺកូវីដ19 ពិតជាផ្ទុះឡើងនៅក្នុងក្រុងស្ទឹងត្រែងទៀតហើយ។





 

No comments:

Post a Comment

Pages