សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើដែលប្រើមធ្យោបាយដឹកដល់រម៉កម៉ូតូកំពុងតែសំរុកដឹកយ៉ាងអាណាធិបតេយ្យ!!! - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Friday, November 19, 2021

សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើដែលប្រើមធ្យោបាយដឹកដល់រម៉កម៉ូតូកំពុងតែសំរុកដឹកយ៉ាងអាណាធិបតេយ្យ!!!

{ខេត្តក្រចេះ}÷នាយប់ថ្ងៃព្រហស្បតិ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង០២  និង៤៥នាទីយប់ បានប្រទះឃើញរម៉កម៉ូតូដឹកឈើខ្នាត់យក្សមួយគ្រឿងធ្វើការដឹកជញ្ជូនបទល្មើសតាមបណ្ដោយផ្លូវជាតិត្រង់ចំណុច 107 ឆ្ពោះមកកាន់ស្រុកស្នួលខេត្តក្រចេះ ដោយធ្វើចរាចរណ៍ឆ្លងកាត់មុខកាត់ស្នាក់ការបរិស្ថាន អូរជីមាំង យ៉ាងរំភើយ ដោយពុំមានការទប់ស្កាត់និងបង្ក្រាបពីសំណាក់សមត្ថកិច្ចឈរជើងនៅតាមបណ្ដោយផ្លូវជាតិនេះទាល់តែសោះ។ 

ឬមួយមានការបើកភ្លើងខៀវឬបើកដៃពីសំណាក់សមត្ថកិច្ចទេដឹង?បានជាក្រុមឈ្មួញទាំងនោះធ្វើសកម្មភាពដូចភ្លៀងរលឹម ជារៀងរាល់ថ្ងៃរាល់យប់។


ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះមេត្តាពង្រឹងមន្ត្រីអនុវត្តច្បាប់ក្រោមឱវាទ ជាពិសេសមន្ត្រីបរិស្ថានដែលឈជើងត្រង់ចំណុច អូរជីមាំង នេះតែម្ដង សូមមេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាបសកម្មភាពខាងលើនេះផងចុះទាន ។




 

No comments:

Post a Comment

Pages