ភ្នំពេញ÷បុរសម្នាក់បើកកង់បីឥណ្ឌាគ្រឿងក្នុងល្បឿនលឿនវ៉ាជាមួយនឹងរថយន្តមួយគ្រឿងដែលនៅខាងមុខជ្រុលទៅបុករថយន្តដែលបើកបរបញ្រ្ចាសទិសដៅគ្នាពេញទំហឹងបណ្ដាលឲ្យខូចខាតយ៉ាងដំណំ ហើយកង់បីមួយគ្រឿងនោះនៅមិនទាន់អស់ល្បឿនទើបជ្រុលទៅប៉ះនឹងម៉ូតូមួយគ្រឿងទៀតខូចខាតបន្តិចបន្តួច សំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេតេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង៣៥នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ២០១១ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើកកង់បីឥណ្ឌាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IR-7352 បើកធ្វើដំណើរដើមបណ្ដោយផ្លូវលេខ២០១១ ទិសដៅកើតទៅលិច ខណៈពេលមកដល់ក្នុងចំណុចកើតហេតុខាងលើក៍បានវ៉ាជាមួយនឹងរថយន្តមួយគ្រឿងនៅខាងមុខមិនចាំម៉ាកនិងស្លាកលេខ ទើបបណ្ដាលអោយកង់បីរីកចង្កូតមកខាងឆ្វេងជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាក TOYOTA ពូ្រសពណ៌ប្រផេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BD-8447 ដែលបើកបរបញ្ច្រាសទិសដៅគ្នាពេញទំហឹងកុងបីបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅប៉ះជាមួយនិងម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IM-4090 រងការខូចខាតបន្តិចបន្តួចទើបម្ចាស់ម៉ូតូមើលមានរឿងវែងឆ្ងាយក៏បានជិះម៉ូតូរបស់ខ្លួនចេញទៅបាត់ បន្សលទុកនៅតែរថយន្តកងបីឥណ្ឌាដែលបានរងការខូចខាតធ្ងន់ធ្ងរនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ក៏បានទុកពេលឲ្យភាគីទាំងពីរធ្វើការចរចាគ្នាអស់រយៈពេលជាងកន្លះម៉ោងទើបភាគីខាងកង់បីឥណ្ឌាព្រមធ្វើការជួសជុលទៅឲ្យម្ចាស់រថយន្តដែលបានរងការខូចខាតឲ្យបានស្អាតដូចដើមវិញដើម្បីបញ្ចប់រឿង។
No comments:
Post a Comment