អាជ្ញាធរនៅក្នុងស្រុកកែវសីមានិងសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានធ្វើការបង្ក្រាប ក្រុមក្បួនសាំយ៉ុងដឹកឈើរបស់លោកខន ព្រោះដោយសារមេឈ្មួញនោះ ជាឆ្នាំងបាយរបស់អាជ្ញាធរពាក់ព័ន្ធស្រុកកែវសីមា - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Wednesday, October 13, 2021

អាជ្ញាធរនៅក្នុងស្រុកកែវសីមានិងសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានធ្វើការបង្ក្រាប ក្រុមក្បួនសាំយ៉ុងដឹកឈើរបស់លោកខន ព្រោះដោយសារមេឈ្មួញនោះ ជាឆ្នាំងបាយរបស់អាជ្ញាធរពាក់ព័ន្ធស្រុកកែវសីមា

ខេត្តមណ្ឌលគិរី  សព្វថ្ងៃនេះ លោក ខន ជាមេឈ្មួញដ៏សកម្មខាងដឹកជញ្ជូន អនុផលបទល្មើសព្រៃឈើប្រចាំស្រុកកែវសីមា និងកូនចៅរបស់គេបីនាក់ទៀត ទាំងអស់ មាន 4 ឡានសាំយ៉ុង សម្រាប់ដឹកជញ្ជូនឈើនេះ ចេញពីស្រុកកែវសីមា យកទៅលក់នៅខេត្តត្បូងឃ្មុំ យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចនៅតាមដងផ្លូវ មិនហ៊ានធ្វើការបង្ក្រាបនោះទេព្រោះជាឆ្នាំងបាយរបស់ពួកគាត់  ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី 9 ខែ 10 ឆ្នាំ 2021 ក្រុមឡានសាំយ៉ុងដឹកជញ្ជូនឈើ ដែលគេបានឲ្យស្គាល់ឈ្មោះថា តាខន និងកូនប្រុសគេម្នាក់ទៀត ឈ្មោះលោក រ័ត្ន រួមទាំងកូនចៅ 2 នាក់ទៀត បានសំរុកដឹកជញ្ជូនឈើ ចេញពីព្រៃដែនជម្រក ស្រុកកែវសីមា យកទៅលក់ឱ្យក្រុមឈ្មួញនៅខេត្តត្បូងឃ្មុំ ជារៀងរាល់យប់តែម្ដង


ប្រភពប្រជាពលរដ្ឋ ថាថ្ងៃនេះ លោកអភិបាលស្រុករង បានអោយស្គាល់ឈ្មោះលោក ហឿនសុខណា ជាប្រធានគណៈកម្មការធ្វើការបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសព្រៃឈើ មិនហ៊ានធ្វើការបង្ក្រាបលោក ខន នោះទេ ព្រោះដោយសារលោក ខន បានរៀបចំ នឹងបង់ខែឱ្យលោកអភិបាលស្រុក និងលោក ហឿនសុខណា ត្រូវជាអភិបាលស្រុករងរួមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកកែវសីមា រួចរាល់អស់ទៅហើយ ។


មិនត្រឹមតែប៉ុណ្ណោះប្រជាពលរដ្ឋក្នុងស្រុកកែវសីមាបានលើកឡើងបន្តទៀត ថាលោក ហឿន សុខណា អភិបាលរងស្រុកកែវសីមា បង្ក្រាបបានតែឈ្មួញតូចតាចនោះទេចំណែកមេឈ្មួញដុះស្លែ ដូចខាងលើនេះ សុំបីតែលោក ហឿន សុខណា រឺសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានសូម្បីតែជិតឡានរបស់គេនោះផង ដោយសារសមត្ថកិច្ចនិងអាជ្ញាធរនៅក្នុងស្រុកកែវសីមា បានទទួលលាភសក្ការៈពី មេឈ្មួញដឹកជញ្ជូនឈើដែលមានឈ្មោះដូចខាងលើនេះ អស់ទៅហើយ ។



 


No comments:

Post a Comment

Pages