រដ្ឋបាលខេត្តត្បូងឃ្មុំ ៖ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកយុទ្ធការធ្វើតេស្តរហ័សជូនដល់មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Monday, October 11, 2021

រដ្ឋបាលខេត្តត្បូងឃ្មុំ ៖ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកយុទ្ធការធ្វើតេស្តរហ័សជូនដល់មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត

ក្រោយពីបានឈប់សម្រាក់រយៈ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរួចមក រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកយុទ្ធការធ្វើតេស្តរហ័សជូនដល់មន្ត្រីរាជការ តាមមន្ទីរ/អង្គភាពជំវិញខេត្ត មន្ត្រីរាជការ ក្រុង ស្រុក ឃុំ សង្កាត់ បុគ្គលិកសិក្សា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សចំពោះគ្រឹះស្ថានសិក្សាដែលបើកដំណើការឡើងវិញ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។


ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារការឆ្លងមេរោគនេះ តាមវិធាន «៣កុំ ៣ការពារ» ដោយបន្តពាក់ម៉ាស រក្សាគម្លាតសង្គម រក្សាអនាម័យជាប់ជានិច្ច លាងដៃជាមួយអាកុលឬសាប៊ូ ពោលគឺត្រូវចង់ចាំថា «ការពារប្រសើរជាងព្យាបាល»។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានណែនាំដល់មន្ត្រីរាជការនៅតាមមន្ទីរ/អង្គភាពជំវិញខេត្ត សូមនាំគ្នាទៅយកណាក់ធ្វើតេស្តរហ័សអោយបានគ្រប់ៗគ្នា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ នៅពេលដែលចូលបំរើការងារក្នុងជំនាញរៀងៗខ្លួន។


បើគិតត្រឹមសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំការយកសំណាកធ្វើតេស្តរហ័សនៅបរិវេណរដ្ឋបាលខេត្តត្បូឃ្មុំ ជូនដល់មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត និងមន្ទីរ/អង្គភាពជំវិញខេត្ត ចំនួន៤៥៤នាក់ ស្រី១៧៨នាក់ ក្នុងនោះជាលទ្ធផលរកឃើញបុគ្គលវិជ្ជមានកូវីដ១៩ ចំនួន៨នាក់៕






 

No comments:

Post a Comment

Pages