ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) តាមប្រព័ន្ធវីដេអូសន្និសីទ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, September 23, 2021

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) តាមប្រព័ន្ធវីដេអូសន្និសីទ

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ចូលរួមសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា នៃព្រះរាជាណាចក្រកម្ពុជា-សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ-សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមប្រធានបទ ស្ដីពីការជំរុញភាពជាដៃគូសភាដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្រោមអធិបតីភាពលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។


ក្នុងកិច្ចនោះ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សាន គីមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី លោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក ប្រធានមន្ទីរបរិស្ថានខេត្ត លោក ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមន្រ្តីនៃរដ្ឋបាលខេត្តមណ្ឌលគិរី តាមប្រព័ន្ធអនឡាញ (Zoom) ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី៕








 

No comments:

Post a Comment

Pages