បែកធ្លាយការកាប់ដឹកជញ្ជូនឈើចេញពីព្រៃឡង់ខេត្តក្រចេះទៀតហើយ - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Thursday, September 23, 2021

បែកធ្លាយការកាប់ដឹកជញ្ជូនឈើចេញពីព្រៃឡង់ខេត្តក្រចេះទៀតហើយ

ចេញផ្សាយថ្ងៃទី២២.០៩.២០២១

  យោងតាមប្រភពព័ត៌មានបានឲ្យដឹងថារយៈពេល 3 ថ្ងៃកន្លងមកហើយមេឈ្មួញបំផ្លាញព្រៃឈើនៅក្នុងព្រៃឡង់ដ៏ល្បីឈ្មោះកំពុងតែធ្វើសកម្មភាពកាប់និងដឹកជញ្ជូនឈើឈ្លីលចេញពីព្រៃឡង់ចំណុចទួលបាក់ក ក្នុងស្រុកសំបូរខេត្តក្រចេះក្នុងមួយយប់ៗមិនក្រោមពី 30 ទៅ 50 គ្រឿងកាលេថងនោះទេ។


   ប្រជាពលរដ្ឋបានរិះគន់ថាមេឈ្មួញទុច្ចរិតរូបនោះមានឥទ្ធិពលក្នុងការកាប់និងដឹកជញ្ជូនឈើឈ្លីកចេញពីចំណុចទួលបាក់កក្នុងតំបន់ព្រៃឡង់ខេត្តក្រចេះ ហើយពុំដែលមានសមត្ថកិច្ចបង្ក្រាបឬទប់ស្កាត់នោះទេ ហើយមេឈ្មួញនោះធ្វើសកម្មភាពកាប់និងដឹកជញ្ជូនឈើឈ្លីកជាច្រើនគោយន្តកន្ត្រៃក្នុងមួយយប់ៗចាប់ពី 30 ទៅ 50 គ្រឿង។


   មតិដដែលបានរិះគន់ថាមេឈ្មួញរូបនោះម្ដេចបានធ្វើសកម្មភាពកាប់និងដឹកជញ្ជូនឈើឈ្លីកតាមតែអំពើចិត្តមិនមានទោសទ័ណ្ឌណាមួយទៅលើបុគ្គលនោះឡើយ តើមូលហេតុអ្វី? ចំណែកប្រជាពលរដ្ឋវិញចូលទៅក្នុងតំបន់ព្រៃឡង់មិនបានកាប់ឬដឹកជញ្ជូនឈើនោះទេក៏ត្រូវមន្ត្រីបរិស្ថាននៅតំបន់នោះចាប់បង់ផាកពិន័យក្នុងគោយន្តកន្ត្រៃមួយពី 1លានទៅ 2 លានដែរតើមូលហេតុអ្វី?។


   ជុំវិព័ត៌មានខាងលើលោកសាំងសុខននាយដែនជម្រកព្រៃឡង់ខេត្តក្រចេះបានធ្វើការបដិសេធដូចនេះថា សួរស្តី បង ចំពោះករណីខាងលើនេះ ខ្ញុំមិនទាន់ ដឹងច្បាស់ទេបង ខំ្ញកំពុងអោយក្រុមការងារ ចុះធ្វើការនៅចំណុចទួលបាក់ករនោះហើយ។


 ប្រជាពលរដ្ឋបានលើកឡើងថារាល់ពេលបែកធ្លាយព័ត៌មានមេឈ្មួញដ៏សកម្មនោះធ្វើការកាប់និងដឹកជញ្ជូនឈើឈ្លីកចេញពីទួលបាក់ក គឺលោកសាំង សុខនប្រធានដែនជម្រកព្រៃឡង់ខេត្តក្រចេះរមែងតែងតែធ្វើការបដិសេធជានិច្ច ចំណែកលោកឆាយ ដួងសាវុធប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ពុំមានការឆ្លើយតបក្នុងករណីខាងលើនេះទេនៅពេលនេះ៕





 

No comments:

Post a Comment

Pages