ប្រជាពលរដ្ឋ ដាក់សំណួរសួរទៅ អាជ្ញាធរសមត្ថកិច្ច ក្នុងស្រុកកែវសីមា ថាធ្វើការបង្ក្រាប បទល្មើសព្រៃឈើ សព្វថ្ងៃនេះ ធ្វើបានតែអ្នកអត់បង់លុយមែនទេ ចំណែកអ្នកបង់លុយ ទៅបានយ៉ាងរលូន ពិសេសជាងគេគឺលោកហឿនសុខណា អភិបាលរងស្រុកកែវសីមាតែម្ដង - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Sunday, September 26, 2021

ប្រជាពលរដ្ឋ ដាក់សំណួរសួរទៅ អាជ្ញាធរសមត្ថកិច្ច ក្នុងស្រុកកែវសីមា ថាធ្វើការបង្ក្រាប បទល្មើសព្រៃឈើ សព្វថ្ងៃនេះ ធ្វើបានតែអ្នកអត់បង់លុយមែនទេ ចំណែកអ្នកបង់លុយ ទៅបានយ៉ាងរលូន ពិសេសជាងគេគឺលោកហឿនសុខណា អភិបាលរងស្រុកកែវសីមាតែម្ដង

(ស្រុកកែវសីមា) ខេត្តមណ្ឌលគិរី ជាក់ស្ដែង តាំងពីយប់ថ្ងៃ ទី 24 ខែ 9 ឆ្នាំ 20 21 ឃើញក្រុមឈ្មួញ ជាច្រើននាក់ បានសំរុកដឹកជញ្ជូនឈើ ចេញពីស្រុកកែវសីមា តាមរយៈឡានសាំយ៉ុង យកទៅលក់នៅខេត្តត្បូងឃ្មុំ ឬខេត្តព្រៃវែង មេឈ្មួញទាំងអស់នោះ គេបានឲ្យស្គាល់ឈ្មោះទីមួយលោកខនមានឡានសាំយ៉ុង 4គ្រឿង  ទី 2 លោកវ៉មានឡានសាំយុ៉ង1គ្រឿងនិងទី3លោកពៅមានឡានសាំយ៉ុង1គ្រឿង ទី 4 លោកតឹង់មានឡានសាំយុ៉ង2រគ្រឿងនិង លោកខុមមានឡាន2រគ្រឿង សរុបមេឈ្មួញមានឈ្មោះដូចខាងលើ មានឡានសាំយ៉ុងចំនួន 10 គ្រឿងសម្រាប់ដឹកជញ្ជូនឈើយកទៅលក់នៅខេត្តត្បូងឃ្មុំ ឬខេត្តព្រៃវែងដូច្នេះហើយបានមហាជន ធ្វើការរិះគន់ទៅដល់កងកម្លាំងសមត្ថកិច្ច កម្លាំងបរិស្ថាន អាវុធហត្ថស្រុក កងកំលាំងនគរបាល រួមមានមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ពិសេសជាងគេនោះគឺលោកហឿននសុខណា ត្រូវជាអភិបាលនៃគណៈអភិបាលរងស្រុកកែវសីមា ហើយក៏ត្រូវជាប្រធានគណៈកម្មការធ្វើការបង្ក្រាបនិងទប់ស្កាត់ រាល់បទល្មើសព្រៃឈើ ចេញពីដែនជម្រកសត្វព្រៃកែវសីមា និងនៅក្នុងស្រុកកែវសីមា 


សមត្ថកិច្ចពាក់ព័ន្ធដូចខាងលើ និងលោកអភិបាលរងស្រុក ហឿនសុខណានេះ បានទទួលលុយបងខែ ឬរាប់ជើងឡានពីរឈ្មួញដឹកជញ្ជូនឈើដែលមានឈ្មោះដូចខាងលើនោះទៅហើយ បានជាមន្ត្រីសមត្ថកិច្ចនិង អភិបាលរងស្រុក ឈ្មោះលោកហឿនសុខណាមិនហ៊ានបង្ក្រាប ។


 ប្រជាពលរដ្ឋបានប្រាប់ឱ្យក្រុមការងារបានដឹងថា មេឈ្មួញដឹកជញ្ជូនឈើដូចខាងលើនេះ មិនដែលឃើញលោកហឿនសុខណា ត្រូវជាអភិបាលរងស្រុកកែវសីមា និងសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបនោះទេគឺបង្ក្រាបតែអ្នកអត់បង់លុយបានអស់លោកតែប៉ុណ្ណោះ។ 


ជាចុងក្រោយ ប្រជាពលរដ្ឋសូមសំណូមពរដល់លោកស្វាយសំអៀងត្រូវជាអភិបាលខេត្តមណ្ឌលគិរី និងមេប៉េអឹមខេត្តមណ្ឌលគិរី ដូចមានវិធានការ ទៅដល់មន្ត្រីសមត្ថកិច្ចឬអាជ្ញាធរ ស្រុកកែវសីមាផងចុះទាន បើនៅតែបណ្ដែតបណ្ដោយយ៉ាងនេះ ឈើនៅក្នុងព្រៃដែនជម្រកស្រុកកែវសីមានឹងរលាយហិនហោចអស់ជាមិនខានហើយក្មេងជំនាន់ក្រោយមិនបានស្គាល់ឈើធំនោះទេបើក្នុងមួយយប់មួយយប់ ដឹកជញ្ជូនចេញពីស្រុកកែវសីមា ទៅខេត្តត្បូងឃ្មុំ មិនក្រោមពី  10 ឡាននោះទេ   ។






 

No comments:

Post a Comment

Pages