រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលបានសម្ភារបរិក្ខារពេទ្យចំនួន ១៥០កេស ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី - សារព័ត៌មាន បណ្តាញព័ត៌មានថ្មី

Breaking

Saturday, September 25, 2021

រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលបានសម្ភារបរិក្ខារពេទ្យចំនួន ១៥០កេស ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលសម្ភារបរិក្ខារពេទ្យចំនួន ១៥០កេស ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិធីប្រគល់ទទួលសម្ភារនេះ បានធ្វើឡើងនៅសាលាខេត្តមណ្ឌលគិរី ក្រោមវត្តមានលោក សាយ ម៉េងគីម អភីបាលរងខេត្ត តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវផងដែរ។

  

លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភ សម្ភារបរិក្ខារពេទ្យ ដ៏ចាំបាច់ទាំងអស់នេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសម្រាប់ពិនិត្យព្យាបាលប្រជាពលរដ្ឋគ្រប់រូប។ 


លោក អភិបាលរងខេត្ត បញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាមានសារៈប្រយោជន៍ណាស់ ស្របពេលដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យ កំពុងតែត្រូវការជាចាំបាច់ និងជាបន្ទាន់ សម្រាប់ប្រើប្រាស់ ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ លោក សាយ ម៉េងគីម អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលខេត្ត សូមជូនពរដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងក្រុមការងារទាំងអស់ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


សូមបញ្ជាក់ថា សម្ភារបរិក្ខារពេទ្យទាំងអស់នោះ រួមមាន៖ សម្ភារទាក់ទងការរុំ និងការថែទាំរបួស សម្ភារជំនួយការពិនិត្យជំងឺទូទៅ និងរោគស្រ្ដី សម្ភារជំនួយការងារមន្ទីរពិសោធន៍ សម្ភារជំនួយការវះកាត់ និងសម្ភារបរិក្ខារផ្សេងៗទៀតផងដែរ៕




 

No comments:

Post a Comment

Pages